ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ និងស្ត្រី២ នាក់ផ្សេងទៀតរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវប្រសព្វខាងមុខបូរីរតនៈ ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា SCOOPY ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X-2128 បើកបរដោយស្ត្រីម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវប្រសព្វខាងលើបានបត់ឆ្វេង ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ 1O- 9825 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ ចំណែកស្ត្រីខាងលើរងរបួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕










