គុយបាព្រមានអំពីវិបត្តិប្រេងឥន្ធនៈអាកាសចរណ៍ ដោយសារតែការហាមឃាត់ថាមពលរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មាន AP បានផ្សាយថា ក្រុមមន្ត្រីអាកាសចរណ៍គុយបាបានជូនដំណឹងទៅដល់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ថាខ្លួនមិនមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ចាក់ឱ្យយន្ដហោះនោះទេ ដែលនេះជាចំណាត់ការ ចុងក្រោយបំផុតមួយក្នុងការសន្សំសំច្ចៃថាមពល ខណៈការបិទខ្ទប់ប្រេងរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើឱ្យគុយបាពើបប្រទះនឹងវិបត្តិខ្វះថាមពលកាន់តែធ្ងន់ធ្ងរ។

រដ្ឋាភិបាលគុយបានៅក្នុងសេចក្ដីជូនដំណឹងទៅកាន់បណ្ដាក្រុមហ៊ុនទេសចរណ៍ និងពីឡុតកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានព្រមានថានឹងមិនមានប្រេងឥន្ធនៈចាក់ឱ្យយន្ដហោះ ទៀតនោះទេនៅឯអាកាសយានដ្ឋានចំនួន៩ ក្នុងនោះរួមមានទាំងអាកាសយានដ្ឋាន José Martí International Airport ក្នុងទីក្រុងឡាហាវ៉ាន រាប់ចាប់ផ្ដើមពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី១១ ខែមីនា។
ការដាក់សម្ពាធនយោបាយពីលោក ដូណាល់ ត្រាំលើបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីនបានកាត់ផ្ដាច់គុយបាមិនឱ្យទទួលបានប្រេងពីប្រភពផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា និងម៉ិកស៉ិក។
កាលពីចុងខែមករា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលគំរាមដំឡើងពន្ធគយលើទំនិញនាំចូលមកពីប្រទេសទាំងឡាយណាដែលលក់ ឬផ្គត់ផ្គង់ប្រេង ទៅឱ្យគុយបា៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print