ជូនដំណឹងជាបន្តបន្ទាប់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពនៅតាមបណ្តោយផ្លូវ ១៣៤កាបេ

ចែករំលែក៖

ភ្នំពេញ÷ ក្រោយពីមានការចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពនៅតាមបណ្តោយផ្លូវ ១៣៤កាបេ (ផ្លូវម៉ែអានោង) ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះអនុវត្តនេះធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ និងដោយទទួលបាន ការចង្អុលបង្ហាញពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហុក សុទិត្យា ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់សាធារណៈរុះរើតូបលក់ដូរបាន១០០% នៅតាមបណ្តោយរោងចក្រ លើផ្លូវ១៣៤កាបេ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

១. មូលហេតុ និងគោលបំណង
កាត់បន្ថយការកកស្ទះ៖ តំបន់នេះមានភាពមមាញឹកខ្លាំងដោយសាររោងចក្រច្រើន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ជាពិសេសពេលកម្មករចេញ-ចូលធ្វើការ។

សោភ័ណភាព និងអនាម័យ៖ ការសង់តូបលក់ដូរអនាធិបតេយ្យលើចិញ្ចើមផ្លូវ បង្កឱ្យមានសម្រាម និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

ការប្រើប្រាស់ផ្លូវខុសគោលដៅ៖ ការរំលោភយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លួន ដែលប៉ះពាល់ដល់អ្នកថ្មើរជើង និងយានយន្ត។

២. កាលប្បវត្តិនៃការអនុវត្ត
ដំណាក់កាលទី១ (ការជូនដំណឹង)៖ អាជ្ញាធរបានចុះចែកសេចក្តីជូនដំណឹងដល់ម្ចាស់តូប និងអាជីវករទាំងអស់ ដោយទុកឱកាសឱ្យពួកគេរុះរើដោយស្ម័គ្រចិត្តក្នុងរយៈពេលកំណត់។

ដំណាក់កាលទី២ (ការចុះអប់រំផ្ទាល់)៖ កម្លាំងចម្រុះខណ្ឌ និងសង្កាត់ បានចុះណែនាំបន្ថែមដល់អ្នកដែលនៅរឹងរូស មិនទាន់អនុវត្តតាមសេចក្តីជូនដំណឹង។

ដំណាក់កាលទី៣ (ការចុះរុះរើ)៖ ក្រោយផុតកំណត់ ក្រុមការងារខណ្ឌ បានចុះរុះរើសំណង់ដែលមិនរុះរើតាមការកំណត់ ដើម្បីបើកមុខផ្លូវឱ្យមានភាពទូលាយឡើងវិញ។

៣. លទ្ធផលទទួលបាន
ផ្ទៃផ្លូវធំទូលាយ៖ បន្ទាប់ពីរុះរើតូបដែលរំលោភលើចិញ្ចើមផ្លូវ ផ្លូវ ១៣៤កាបេ មានភាពស្រឡះល្អជាងមុន។

...

សម្គាល់៖ វិធានការនេះគឺជាផ្នែកមួយនៃគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការលើកកម្ពស់មុខមាត់រាជធានីភ្នំពេញឱ្យកាន់តែមានរបៀបរៀបរយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print