រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃតទី១៣ ខែកញ្ញា បានប្រកាសថា សមាជិករដ្ឋសភា ៤៥រូប មកពីខេត្តលីវនីញ ត្រូវបានដកហូតដំណែងដោយសារតែមានសកម្មភាពបន្លំសន្លឹកឆ្នោត (ទិញអាសនៈ)។
គណកម្មធិការកិច្ចការសភារបស់ចិន NPC បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែកញ្ញា ដើម្បីវាយតម្លៃពីលទ្ធផលនៃការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខេត្តលីវនីញ។ ហេតុការខាងលើត្រូវបានបណ្ដាញព័ត៌មានចិនCCTV វាយតម្លៃថា ជាហេតុការណ៍មិនធ្លាប់កើតមានឡើយតាំងពីឆ្នាំ១៩៤៩ ។
នៅក្នុងកិច្ចប្រជុំជាពិសេស របស់ NPC សារព័ត៌មានស៊ីនហួរ បានផ្សាយថា តំណាងរាស្ត្រ ៣៨រូបក្នុងចំណោម ៦២រូបក្នុងខេត្តលីវនីញ ត្រូវបានដកអភ័យឯកសិទ្ធតំណាងរាស្ត្រ ដោយមានសកម្មភាពបន្លំសន្លឹកឆ្នោត។ ក្រៅពីនេះនៅមានតំណាងប្រជាជនខេត្តលីវនីញ ៥២៣រូបទៀត ត្រូវបានគេរកឃើញថា មានសកម្មភាពកេងបន្លំដូចគ្នា ហើយត្រូវលាលេងពីតំណែង ឬត្រូវដកហូតតំណែង។
ការបន្លំសន្លឹកឆ្នោតខាងលើ ជាផ្នែកមួយនៃអំពើពុករលួយពាក់ព័ន្ធនិងប្រធានសមាជិកគណកម្មធិការសភាលោកWang Min ។ បុគ្គលរូបនេះក៏បានចាប់ឃុំខ្លួនពីបទពុករលួយនៅក្នុងកិច្ចប្រជុំ PNC កាលពីខែមីនា កន្លងមក។
លោកវ៉ាងមីញ ទទួលរងការចោទប្រកាន់ពីបទពុករលួយ គ្រប់ទីកន្លែងពិសេសនៅក្នុងការបោះឆ្នោត ឃុំសង្កាតពីលើកកន្លងមក។ មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តលីវនីញ ដូចជាអតីត អនុប្រធានសភាលោក Zheng yuzhou និង Wang Yang ព្រមទាំងអតីតប្រធានសន្តិសុខលោក Su hongzhang ក៏ត្រូវបានចាប់ឃុំខ្លួនពីបទពុលរលួយផងដែរ។
បន្ទាប់ពីខេត្តលីវនីញ នៅមានខេត្តជាច្រើនផ្សេងទៀត ក៏ជាប់ពាក់ព័ន្ធនិងអំពើពុករលួយទិញអាសនផងដែរ ដូចជាខេត្ត Hengyang និង ហួណានជាដើម។ នៅក្នុងខេត្ត ហួណាន ក្នុងចំណោមសមាជិកតំណាងរដ្ឋាភិបាលភូមិឃុំ មាន៥១៨រូប ក្នុងចំណោម ៥២៧រូប មានការសូកប៉ាន់ដើម្បីបានដំណែង សរុបទឹកប្រាក់ប្រមាណ ១៦លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ ម៉ែវ សាធី