ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកត្រីបេីកបុកពីក្រោយ កាលពីវេលាម៉ោង០១និង៤៨នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៤ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មានឈ្មោះ សំ ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសពកក្បាល មានអាសដ្ឋាននៅ ភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។
ជនរងគ្រោះទី២មានឈ្មោះ នឹង ក្រយ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសបាក់ដៃខាងស្តាំ និងបែកប្រអប់ជើងខាងស្តាំ មានអាសដ្ឋាននៅ ភូមិព្រៃឆ្ការ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1V 2989 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BL 4814 ដឹកត្រីធ្វេីដំណេីរមកពីក្រោយជ្រុលបុកបណ្តាលឱ្យភាគីម៉ូតូរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










