ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) បានកើតឡើងចំនួន ១១លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ១៧នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ១នាក់) រងរបួសស្រាល ៧នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៨នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៧លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ៣នាក់),មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ៣នាក់)និងប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់)៕
ដោយ៖ ជ្រោយពេជ្រ










