សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយប្រេីកាំបិតធាក់​ម៉ូតូប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះនិងរាយខ្សែលួសកាត់ផ្លូវប៉ុនប៉ងប្លន់

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ​២០២៦​នេះ​ស្របតាមអនុសាស​ន៍នាយឧត្តមសេ​​នីយ៍​ ស​ ថេត​ អគ្គស្នង​ការនគរបាលជាតិនិងក្រោមបញ្ជាដឹក​​នាំរបស់លោកឧត្តមសេនី​យ៍ទោ​ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោ​ក​វរសេនី​យ៍​ទោ​យុត​ តុងហូ​ អធិការនគរ​បាលស្រុកសង្កែ​ បានដឹក​នាំកម្លាំង

ជំ​នាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រាវជ្រាវរហូតកំណត់មុខ​សញ្ញាបាននិងឈានដល់​ការឃាត់ខ្លួនជនសង័្សយឈ្មោះចា​ន់​ធា វិសា ភេទប្រុស អាយុ​១៩​ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់​ដំបង ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង ដោយដកហូតបាន៖

-ម៉ូតូចាស់ជាមធ្យោបាយជិះធ្វេី​ស​កម្មភាចំនួន០១គ្រឿង

និងទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់​​ជនរងគ្រោះ។ 

សូមជម្រាបជូនថា​ កាលពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ២០២៦ វេលា​ម៉ោង២០ នៅចំ​ណុចក្រុម​ ទី១៣ ភូមិតាកុក ឃុំន​រា ស្រុកសង្កែ ខេត្តបាត់ដំបង មានករ​ណី​ អំពើលួច មានស្ថានទម្ងន់ទោស (ធាក់ម៉ូតូនិងប្រេីកាំបិតគំ​រាមប្លន់យកទ្រព្យ​សម្បត្តិ) មួយកើតឡើ​ងបង្កដោយជន​សង្ស័យមិនស្គាល់ឈ្មោះភេទប្រុស ១នាក់ ជិះម៉ូតូធ្វេី​សកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ​ងុិ រីវណ្ណថា ភេទ​ស្រី អាយុ ២៩ឆ្នាំមានទីលំនៅ​ភូមិតាប៉ុនឃុំតាប៉ុន ស្រុកសង្កែ ខេត្ត បា​ត់ដំបង បណ្តាលឱ្យដួល (របួសជេីង)​ រួចយកកាំបិតគំរាមយក​កាបូបរបស់ជនរងគ្រោះក្នុងនោះមាន៖​​ 

-ទូរស័ព្ទដៃចំនួន០២គ្រឿងនិងប្រាក់រៀលចំនួន៦០០​.០០០​រៀល(ហុកសិបម៉ឺនរៀល)ជិះចេញទៅបាត់។ 

ក្រោយពេលទទួលបណ្តឹងសមត្ថកិច្ចបានចាត់វិធានការស្រាវជ្រាវនិងឃាត់ខ្លួនបាន​ ហើយជនសង្ស័យឆ្លេីយ សារភា​ពថា​ គេ​បា​នធ្វេីសកម្មភាពបែបនោះ​ប្រាកដមែន។ 

ក្រៅពីបានសារភាពអំពីករណីខាងលេីគេក៏បានឆ្លេីយ សារភាពផងដែរថា​កា​ល​ ពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ វេ​លាម៉ោង​២២.១៥នាទី នៅចំ​ណុចភូមិអូរ​មុនី ១ ឃុំអន្លង់វិល​ ស្រុកសង្កែ ខេត្ត​បាត់ដំបង គគេបានប្រេីប្រាស់ខ្សែលួសរាយកាត់ផ្លូវបង្កឱ្យអ្នកជិះម៉ូតូម្នាក់ទាក់កប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ។ តែករណី​នេះមិន​បាន សម្រេចទេ​ ដោយសារជន​រងគ្រោះទាក់កហេីយ តែព្យាយាមជិះ​គេចចេញពីកន្លែងកេីត​ហេតុ។ 

ករណីនោះជនរងគ្រោះឈ្មោះ​  ហ៊ាង ណា​លិ ភេទប្រុស អាយុ​១៩ឆ្នាំ មានទី​លំនៅភូមិឈូកត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលរងរបួសជុំវិញមាត់និងក។

ពេលនេះជនសង័្សយខាងលើ ត្រូវបានរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯទូរស័​ព្ទប្រគល់ជូនម្ចាស់វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print