បុរសម្នាក់បានស្លាប់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្ត mazda បើកបុកម៉ូតូពេញទំហឹង ហេីយបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ ត្រូវ រថយន្តបង្កម៉ាក Mazdaមួយគ្រឿងមិនចាំផ្លាកលេខបើកមកបុកកពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង ១២:២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិត តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JP-5106 តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ទិសដៅពីត្បូងទៅជើង លុះពេលជិះមកដល់ផ្លូវបំបែកស្រាប់តែគេឃើញមានរថយន្តបង្កម៉ាកMazdaមិនចាំផ្លាកលេខមួយគ្រឿងធ្វើដំណើរចេញពីផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូផ្នែកចំហៀងខាងក្រោយយ៉ាងពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវបណ្តាលឲ្យបុរសជាម្ចាស់ម៉ុតូបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងភ្លាមៗ ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។

...

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌទួលគោកចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯរថយន្តបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ ដើម្បីឃាត់យកមកចាត់ការតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print