ក្លិបបាល់ទាត់បិសាចក្រហមManchester Unitedបានប្រកាសប្រាក់ចំណេញក្នុងរដូវកាលចាស់របស់ខ្លួនដែលមានចំនួន៥១៥,៣ លានផោនកាលពីថ្ងៃចន្ទកន្លងទៅ។
បិសាចក្រហមបានក្លាយទៅជាក្លិបនៅក្នុងចក្រភពអង់គ្លេសដំបូងគេដែលរកប្រាក់ ចំណូលបានច្រើនជាងគេបង្អស់ក្នុងមួយ រដូវកាលហើយជាក្លិបលំដាប់លេខ២នៅលើពិភពលោកបន្ទាប់ពីក្លិបBarcelona ដែលអាចរកប្រាក់ចំណូលបាន៥៧០ លានផោន ។
បើទោះបីជាក្លិបនេះលេងមិនបានល្អចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson កាលពីឆ្នាំ២០១៣ក៏ដោយ ក៏ផ្នែកហិរញ្ញវត្ថុពុំមានផលប៉ះពាល់ខ្លាំងឡើយ ។
ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍បានកើនឡើងរហូតដល់ ៣៦,៣ភាគរយ ហើយប្រាក់ចំណូលពីការចូលទស្សនាការប្រកួតទទួលបាន១០៦,៦លានផោន ខណៈដែលឆ្នាំមុនទទួលបាន តែ៩០លានផោនប៉ុណ្ណោះ ។
នៅពេលជាមួយគ្នានេះក្លិបបិសាច ក្រហមក៏បានចំណាយទឹកប្រាក់៨,៤លានផោនទៅឲ្យលោក Louis van Gaal និង សមាជិកគ្រូបង្វឹករបស់គាត់ចំពោះការបណ្តេញចេញពីតំណែងកាលពីខែឧសភា ៕
ដោយ៖ ដេវីត