ក្រុមហ៊ុនផលិតរថយន្តប្រណិតអាល្លឺម៉ង់ BMW បានប្រកាស កាលពីថ្ងៃពុធប្រមូលរថយន្តរាប់សែនគ្រឿង ចូលរោងចក្រវិញ ដោយសារហានិភ័យអាចបង្កអគ្គីភ័យ។
អ្នកនាំពាក្យ BMW បានបញ្ជាក់ថា ការប្រមូលត្រឡប់នេះប៉ះពាល់ដល់រថយន្តចំនួនជាងកន្លះលានគ្រឿងនៅទូទាំងពិភពលោក។
ទស្សនាវដ្តីឯកទេស kfz-betrieb ក៏បានឲ្យដឹងថា មានរថយន្តប្រហែល 575,000 គ្រឿង ពីម៉ូដែលនានាត្រូវបានរួមបញ្ចូលក្នុងការប្រមូលត្រឡប់នេះ។
BMW បានពន្យល់ថា ការត្រួតពិនិត្យផលិតផល និងការតវ៉ារបស់អតិថិជនបានបង្ហាញថា ម៉ូទ័របញ្ឆេះរថយន្ត (starter motor) នៅក្នុងរថយន្តខ្លះអាចមានកំហុស ដោយសារការពាក់ព័ន្ធខ្លាំងនៅលើ magnetic switch បន្ទាប់ពីចាប់ផ្តើមរថយន្តជាច្រើនដង ដែលអាចធ្វើឲ្យការចាប់ផ្តើមរថយន្តកាន់តែពិបាក ឬមិនអាចចាប់ផ្តើមបាន។
...
ក្នុងករណីអាក្រក់បំផុត បញ្ហានេះអាចបង្កហានិភ័យនាំទៅកាន់ អគ្គីភ័យក្នុងរថយន្ត បាន៕










