តើមហាសេដ្ឋីស្រ្តីមានលុយច្រើនជាងគេបីរូបនៅប្រទេសវៀតណាមជានរណាខ្លះ?

ចែករំលែក៖

ស្ត្រីមានទ្រព្យសម្បត្តិច្រើនបំផុត ៣ នាក់នៅវៀតណាម មានទ្រព្យសម្បត្តិសរុបប្រមាណ 8.5 ពាន់លានដុល្លារ ខណៈក្នុងឆ្នាំនេះ មានពីរនាក់ត្រូវបានបញ្ចូលទៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកផងដែរ។

១. Nguyen Thi Phuong Thao

លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet Air មានទ្រព្យសម្បត្តិប៉ាន់ស្មានប្រមាណ 4 ពាន់លានដុល្លារ និងស្ថិតនៅលេខរៀងទី 1,039 ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក តាមទស្សនាវដ្តី Forbes។

ទ្រព្យសម្បត្តិរបស់លោកស្រីមកពីភាគហ៊ុននៅ Vietjet និង HDBank ជាចម្បង។

លោកស្រីជាស្ត្រីវៀតណាមដំបូងដែលក្លាយជាមហាសេដ្ឋីដោយខ្លួនឯង ហើយបានគិតបង្កើតអាកាសចរណ៍តម្លៃទាប ខណៈពេលធ្វើជាពាណិជ្ជករ ដោយព្យាករថាតម្រូវការធ្វើដំណើរតាមអាកាសនៅវៀតណាមនឹងកើនឡើងខ្លាំង។

ក្រៅពីវិស័យអាកាសចរណ៍ និងធនាគារ លោកស្រីក៏វិនិយោគក្នុងបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងអចលនទ្រព្យ រួមទាំងសណ្ឋាគារ និងរមណីយដ្ឋានតាមឆ្នេរសមុទ្រ។

២. Pham Thu Huong

លោកស្រី Pham Thu Huong អនុប្រធានក្រុមហ៊ុនធំជាងគេនៅវៀតណាម Vingroup មានទ្រព្យសម្បត្តិប៉ាន់ស្មានប្រមាណ 2.6 ពាន់លានដុល្លារ ដែលធ្វើឲ្យលោកស្រីស្ថិតនៅលេខរៀងទី 1,578 ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។

លោកស្រីអាយុ 56 ឆ្នាំ បានធ្វើការជាមួយស្វាមីរបស់លោកស្រី គឺប្រធាន Vingroup Pham Nhat Vuong តាំងពីដើមអាជីវកម្មនៅប្រទេសអ៊ុយក្រែន ហើយមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិពីសាកលវិទ្យាល័យជាតិគៀវ មុនពេលត្រឡប់មកវៀតណាម។

អាជីវកម្មស្នូលរបស់ក្រុមហ៊ុនរួមមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast, អភិវឌ្ឍន៍អចលនទ្រព្យ Vinhomes និងម៉ាកសេវាទេសចរណ៍ Vinpearl។

VinFast ក៏មានរោងចក្រនៅឥណ្ឌា និងឥណ្ឌូនេស៊ីផងដែរ។

នៅឆ្នាំ 2020 លោកស្រី និងស្វាមីបានបង្កើតមូលនិធិមិនរកប្រាក់ចំណេញ VinFuture Foundation ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

៣. Pham Thuy Hang

ស្ត្រីមានទ្រព្យសម្បត្តិច្រើនទីបីនៅវៀតណាមគឺ លោកស្រី Pham Thuy Hang អនុប្រធាន Vingroup ដែលមានទ្រព្យសម្បត្តិប៉ាន់ស្មានប្រមាណ 1.9 ពាន់លានដុល្លារ។

លោកស្រីអាយុ 51 ឆ្នាំ បានធ្វើការជាមួយបងស្រីរបស់លោកស្រី (Huong) និងប្អូនបង្កើតស្វាមី (Vuong) តាំងពីពេលរស់នៅអ៊ុយក្រែន។

លោកស្រីកាន់កាប់ភាគហ៊ុនប្រហែល 3% ក្នុង Vingroup ខណៈបងស្រីកាន់កាប់ 4.4%។ បងប្អូនស្រីទាំងពីរត្រូវបានបញ្ចូលជាមហាសេដ្ឋីវៀតណាមថ្មីក្នុងបញ្ជី Forbes ឆ្នាំនេះ។

...

បច្ចុប្បន្ន វៀតណាមមានមហាសេដ្ឋីសរុប 8 នាក់ មានទ្រព្យសម្បត្តិសរុបជិត 40 ពាន់លានដុល្លារ ដោយលោក Pham Nhat Vuong ម្នាក់ឯងកាន់កាប់ប្រហែល 60% នៃចំនួននោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print