ក្លឹប Nottingham Forest បានបញ្ចប់តួនាទីគ្រូបង្វឹក Sean Dyche បន្ទាប់ពីកាន់តំណែងបានត្រឹម ១១៤ ថ្ងៃ ប៉ុណ្ណោះ ខណៈការប្រកួតស្មើគ្មានគ្រាប់បាល់ជាមួយក្រុមបាតតារាង Wolverhampton Wanderers នៅលីគកំពូលអង់គ្លេស កាលពីថ្ងៃពុធហើយវាបាន ក្លាយជាការប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាគ្រូបង្វឹក។
គ្រូបង្វឹកវ័យ ៥៤ ឆ្នាំ រូបនេះ បានចូលដឹកនាំ Forest នៅខែតុលា ជាមួយកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៧ ប៉ុន្តែបានក្លាយជាគ្រូបង្វឹកទី ៣ ដែលត្រូវបានបណ្តេញចេញក្នុងរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ Nuno Espirito Santo និង Ange Postecoglou។
ក្នុងសេចក្តីថ្លែងការណ៍ ក្លឹបបានបញ្ជាក់ថា “Nottingham Forest អាចបញ្ជាក់ថា Sean Dyche ត្រូវបានដកចេញពីតួនាទីគ្រូបង្វឹក។ យើងសូមអរគុណដល់គាត់ និងក្រុមការងារ សម្រាប់ការខិតខំប្រឹងប្រែង និងសូមជូនពរឲ្យពួកគេទទួលបានជោគជ័យនៅថ្ងៃអនាគត។”
បច្ចុប្បន្ន Forest ស្ថិតនៅលេខរៀងទី ១៧ ក្នុងតារាង បន្ទាប់ពីមិនអាចឈ្នះបាន ៣ ប្រកួតជាប់គ្នា ហើយមានចម្ងាយត្រឹមមួយលេខពីតំបន់ធ្លាក់ចេញ ទៅលេងChampionshipខណៈនៅសល់ ១២ ប្រកួត ដើម្បីរក្សាកន្លែងនៅលីគកំពូល៕










