ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន១០ ដូចខាងក្រោម ៖
១- ក្រោយពីឈ្លានពានបានទឹកដីខ្មែររួចហើយសៀមគេចមិនចង់ដោះស្រាយជាមួយកម្ពុជាទេ បើសិនជាគ្មានការចូលរួមយ៉ាងពេញដៃជើងពីមហាអំណាចនិងអន្តរជាតិទេ បញ្ហាទឹកដីខ្មែរពិបាកដោះស្រាយយកមកវិញណាស់?
២- កិច្ចប្រជុំមេដឹកនាំបីបក្សកម្ពុជា-វៀតណាម-ឡាវ ជាគោលការណ៍របស់គណបក្សទាំងបីប្រទេសដែលបានឯកភាពគ្នាប្រជុំប្តូរវេនគ្នានិងប្រចាំឆ្នាំមិនមែនវៀតណាមមកបញ្ជារដល់ផ្ទះប្រទេសកម្ពុជានិងឡាវទេ?
៣- ការប្រជុំបក្សកាន់អំណាចទាំង៣ប្រទេសគឺជាការប្រជុំរវាងមេបក្ស អញ្ចឹងបានជាព្រះមហាក្សត្រខ្មែរព្រះអង្គមិនយាងចូលរួមទេ ព្រោះព្រះអង្គមិនពាក់ព័ន្ធការងារនយោបាយរបស់គណបក្សទេ?
៤- សកម្មភាពនិងទង្វើរបស់ទាហ៊ានសៀមមកលើភូមិឋានប្រជាជនខ្មែរនៅតាមព្រំដែន បញ្ជាក់ថាជាតិសាសន៍សៀមជាជាតិសាសន៍តិរច្ឆានរកអ្វីប្រៀមមិនបាន?
៥- សៀមធ្វើរំលោភច្បាប់និងឈ្លានពានកម្ពុជា តែអ្នកនាំពាក្យសៀមថាខែ្មរយល់ច្រឡំទៅវិញ?
៦- កម្ពុជាមិននិយាយបង្ខូចសៀមទេ ការពិតគឺសៀមបានឈ្លានពានកម្ពុជាមែន មាន AOT ជាសាក្សី។
៧- បើសៀមមិនឈ្លានពានកម្ពុជានិងរាយលួសបន្លានិងទូកុងតឺន័រទេ គ្មាននរណានិយាយនិងតវ៉ាទេ។
៨- សៀមបានប្រើរថក្រោះបំបុកបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរ មានវីដេអូថតបានជាសាក្សី។
៩- ពួកអាចោរសៀមបានកាយធ្វើប្រឡាយធ្វើជាព្រំដែន សៀមធ្វើអ្វីតាមអំពើចិត្តរបស់វា ?
១០- សៀមកាយផ្តាច់ផ្លូវតែម្តង វាបំផ្លាញរបស់ចាស់ចោលទាំងអស់ហើយធ្វើថ្មីទាំងអស់? ៕
ដោយ ៖ លោក សុខ ឥសាន










