រថយន្តកុងតឺន័របេីកកិនបុរសម្នាក់បែកក្បាលស្លាប់យ៉ាងរន្ធត់នៅផ្លូវជាតិលេខ៣ រួចបេីកគេចបាត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបេីកកិនបុរសម្នាក់បែកក្បាលស្លាប់យ៉ាងរន្ធត់ ខណៈជនរងគ្រោះជិះម៉ូតូម៉ាកPCXឡើងវ៉ាជែងគាប់ជួនក៏បានដួល កាលពីវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចក្បែរស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូម៉ាក PCXពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HT-7088 ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានឡើងវ៉ាជែងរថយន្តកុងតឺន័រខាងឆ្វេង បណ្តាលឲ្យដួលបោកខ្ទាតបុរសរងគ្រោះចូលក្រោមកង់រថយន្តកុងតឺន័រកិនបែកខួរខ្ទាតពេញផ្លូវស្លាប់យ៉ាងរន្ធត់ហើយរថយន្តបង្ក ក៏បន្តល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល    

...

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ និងបានពិនិត្យវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈដែលរថយន្តបង្ក ក៏សមត្ថកិច្ចជំនញបន្តធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print