ភ្នំពេញ÷យោងតាមផរកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលអង្គភាពយើងទើបតែទទួលបាននៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលមានខ្លឹមសារថា
មន្ត្រីនគរបាលម្នាក់ឈ្មោះ ស៊ិន សុភា អត្តលេខ ៧៧១៨២ ជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។
ជុំវិញករណីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលខាងលើ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងលើក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ និងការគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលមានការដាក់ចេញនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកលែងចំពោះមន្ត្រីរូបណាដែលបានធ្វើសកម្មភាពប្រព្រឹត្តខុសពីបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ឬក៏ប្រព្រឹត្តខុសច្បាប់ណាមួយ ដែលបណ្តាលឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ៕ដោយ÷ចន្ទ លីហ្សា










