ចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ី នៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងវិស័យភាពយន្តរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តឥណ្ឌូណេស៊ីត្រូវបាន

យកមកដាក់បញ្ចាំង នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា ដើម្បីក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឹកម្ពុជា និង ឥណ្ឌូនេស៊ី។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជា មួយ លោកបណ្ឌិត Santo Darmosuma rto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គេឃើញបានចូលរួម ក្នុងពិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជានេះកាលពីរាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រៅពីនេះគេក៏ឃើញមានការ ចូលរួមពីមន្រ្តីក្រសួងវប្បធម៌ ស្ថាប័ន ឯកអគ្គរាជទូត រដ្ឋទូត ផលិតករ សិល្បករ និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង២០០នាក់ផងដែរ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីរីករាយដែលឃើញវត្តមាន ភាពយន្តឥណ្ឌូណេស៊ីទទួលបានគាំទ្រពីសំ ណាក់ទស្សនិកជននៅកម្ពុជាដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍យើងទាំងពីរ។
ជាមួយគ្នានេះលោកស្រី សង្ឃឹមនិងជឿជាក់ថា តាមរយៈសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌នេះ នឹងអាចជួយជំរុញនិងនាំយកភាពយន្តខ្មែរទៅ បញ្ចាំងនៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ី ព្រម ទាំងបង្កើតឱកាសនៃកិច្ចសហការ និងជំរុញការផលិតភាពយន្តរួមគ្នារវាងផលិតករភាពយន្តកម្ពុជា និងឥណ្ឌូណេស៊ីនាពេលអនាគត៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print