លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះដាក់គោលដៅត្រួតពិនិត្យច្បាប់ ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ និងជាតិអាកុល

ចែករំលែក៖

ភ្នំពេញ÷ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា, អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។

កាលពីយប់ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
វេលាម៉ោង ២១និង០០នាទីយប់ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដាក់គោលដៅត្រួតពិនិត្យច្បាប់ ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ និងជាតិអាកុល នៅត្រង់ចំណុចលើផ្លូវល្បឿនលឿន សង្កាត់ត្រពាំងក្រសាំង ។
ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថាលទ្ធផលត្រួតពិនិត្យ
-យានយន្តឆ្លងកាត់ចំនួន ១៦១គ្រឿង
-ត្រួតពិនិត្យរថយន្តចំនួន ៩៧គ្រឿង
-ម៉ូតូចំនួន ០០គ្រឿង ។
– អាវុធជាតិផ្ទុះ គ្មាន ។
– គ្រឿងញៀន គ្មាន ។
-ជាតិស្រវឹង គ្មាន ។

...

លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងទៀតថា ការត្រួតពិនិត្យត្រូវបានបញ្ចប់នៅវេលាម៉ោង ២២:០០នាទី ។
អំពីសន្តិសុខសង្គម ៖ មានសភាពស្ងប់ស្ងាត់ជាធម្មតាអំពីគ្រោះធម្មជាតិ ៖ ពុំមានភ្លៀងធ្លាក់
អំពីគ្រោះអគ្គីភ័យ ៖ មានសភាពស្ងប់ស្ងាត់ជាធម្មតា អំពីបញ្ហាផ្សេងទៀត ៖ មានសភាពស្ងប់ស្ងាត់ជាធម្មតា៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print