ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងខណៈដែលកំពុងបើកបរម៉ូតូតាមផ្លូវហើយត្រូវមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកបុកពេញទំហឹងហើយហើយអ្នកបើកបររថយន្តរត់គេខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ទី យប់ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈឆ្នាំ ២០២៦។ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1E-5406 តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងមិនចាំម៉ាកបានបើកបុកម៉ូតូពេញទំហឹងខ្ទាតទៅចិញ្ចើមផ្លូវបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ បន្សល់ទុកកញ្ចក់មើលក្រោយម្ខាង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យចំណែកម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំប្រគល់ជូនសាច់ញាតិវិញ៕
ដោយ÷ចន្ទ លីហ្សា










