រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ “គាំទ្រផលិតផលខ្មែរ គឺជាការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអនាគតកម្ពុជា”

ចែករំលែក៖

ភ្នំពេញ​៖​ ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្ហាញគុណភាព និងភាពច្នៃប្រឌិតរបស់សហគ្រាសក្នុងស្រុក ពោលគឺព្រឹត្តិការណ៍នេះជួយភ្ជាប់អ្នកផលិត អ្នកផ្គត់ផ្គង់សេវា និងភ្ញៀវទេសចរ បង្កើនឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រីម្ចាស់អាជីវកម្ម និងប្អូនៗអ្នកផលិតមាតិកាទេសចរណ៍ ព្រមទាំងប្អូនៗជានិស្សិតសរុបប្រមាណ ២០០នាក់។

ឆ្លៀតក្នុងឱកាសពោរពេញដោយក្តីសោមនស្សរីករាយនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះនឹងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយក្នុងប្រទេសបានជួបអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍មានជាអាទិ៍ ក្រុមហ៊ុនផលិតម្ហូបអាហារនិងភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតផលក្នុងស្រុក និងផលិតផលទូទៅដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះលោក ឆេន វិទូ ចំពោះការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញនេះឡើង ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ លោក លោកស្រីជាដៃគូសហការ វិស័យឯកជន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការសព្វគ្រប់បែបយ៉ាងជាមួយក្រសួងទេសចរណ៍ និងក្រុមហ៊ុន ក្នុងការរៀបចំ «ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា» នៅថ្ងៃនេះឱ្យប្រព្រឹត្តទៅដោយរលូន ក៏ដូចជាកម្មវិធីនិងព្រឹត្តិការណ៍នានារបស់ក្រសួងទេសចរណ៍នាពេលកន្លងមកផងដែរ។

តាមរយៈការរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ លោករដ្ឋមន្ត្រី បានគូសបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសការឈានទៅរកឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មក្នុងស្រុក, អ្នកវិនិយោគ, ម្ចាស់អាជីវកម្មមកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗផងដែរ។

...

ស្ថិតក្នុងថិរវេលាដ៏ឧត្តុង្គឧត្តុង្គនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិនិយោគិន ផលិតករ និងប្រតិបត្តិករទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធានានូវកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ដែលជាមូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ទៅនឹងវិបត្តិនានា ព្រមទាំងរក្សានូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print