ប្រទេសចិន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិនខិតចូលមកដល់ លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនបានរៀបចំពិធីសំណេះសំណាលអបអរសាអរបុណ្យចូលឆ្នាំ្ថថ្មីចិនជាមួយតំណាងអ្នកជំនាញបរទេសដែលទទួលបានរង្វាន់មិត្តភាពរបស់រដ្ឋាភិបាលចិនប្រចាំឆ្នាំ២០២៥ និងអ្នកធ្វើការនៅចិន។ នេះបេីយោងតាមការចេញផ្សាយរបស់ CCRF ។
លោក Li Qiang បានលើកឡើងថា បច្ចុប្បន្ន ឯកតោភាគីនិយម និងការគាំពារនិយមបានកើនឡើង ប៉ុន្តែ ការប្រកាន់ខ្ជាប់នូវការបើកទូលាយ និងកិច្ចសហប្រតិបត្តិការ គឺជាអ្វីដែលប្រជាជនចង់បាន និងជាមាគ៌ាដ៏ត្រឹមត្រូវក្នុងលោក។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះបរទេស ដោយមានក្តីរំពឹងថាអ្នកជំនាញបរទេសអាចបន្តធ្វើជាស្ពានសម្រាប់តភ្ជាប់ចិននិងពិភពលោក ដើម្បីបង្កើនការយោគយល់គ្នា និងទំនុកចិត្តគ្នាទៅវិញទៅមក។
លោក Li Qiang បានបន្តទៀតថា សេដ្ឋកិច្ចចិនបានអភិវឌ្ឍយ៉ាងរឹងមាំនាឆ្នាំ ២០២៥ ដែលមានល្បឿនកំណើនឈានមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោក។ សមិទ្ធផលដែលអ្នកជំនាញទទួលបានក្នុងអំឡុងពេលធ្វើការនៅចិនបានផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ សន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានគ្រោងផែនការគោលសម្រាប់ការអភិវឌ្ឍក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយមានក្តីរំពឹងថាអ្នកទាំងអស់គ្នាអាចក្តាប់ជាប់នូវកាលានុវត្តភាព ដើម្បីរួមចំណែកជាកម្លាំងដល់ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ។
ជាកិច្ចបញ្ចប់ លោក Li Qiang បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិននឹងបន្តធ្វើឱ្យប្រសើរឡើងនូវសេវាកម្មផ្នែកផ្តល់ទិដ្ឋាការ សន្តិសុខសង្គម និងព្យាបាលជំងឺជាដើម ដើម្បីបង្កបរិយាកាស កាន់តែល្អសម្រាប់ធនធានមនុស្សនៃប្រទេសនានាប្រកបអាជីព និងរស់នៅនៅចិន៕
ដោយ៖តារា










