ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់​ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុ ការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៦និង១៩នាទី  ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុវណ្ណ បញ្ញា  ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសត្រង់ចង្ការ  មានអាសយដ្ឋាននៅ ភូមិព្រែកយាយហុិន១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំ​ ដឹកដែកពណ៌ទឹកក្រូច​ ពាក់ស្លាកលេខព្រះសីហនុ​ 3A 2231 ឈប់ចតចិញ្ចេីមផ្លូវ​ បន្ទាប់មកស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាក​ ហុងដាឌ្រីមតាកែវ​ 1V 4953 ធ្វេីដំណេីរលឿនមកពីក្រោយក៏ជ្រុលបុកគូទរថយន្តពេញទំហឹង​ បណ្តាលឱ្យអ្នកបេីកបរម៉ូតូរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print