លោក កែវ រតនៈ៖ ការវិនិយោគវិស័យរ៉ែ បានរួមចំណែកទាញចំណូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយការគ្រប់គ្រងលើពន្ធ និងសួយសារមានភាពច្បាស់លាស់មិនឱ្យធ្លុះធ្លាយឡើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានប្រាប់អ្នកសារព័ត៌មានថា ៖ ជួសមុខឱ្យប្រតិភូរាជរដ្ឋាភិបាលដែលមានខ្ញុំជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏ដូចជាលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានបង្កឲ្យលក្ខណៈកម្មវិធីដំណើរការ ជាមួយនឹងក្រុមហ៊ុន ស្ថាប័ន ដែលបានមកចូលរួម នៅរាត្រីគឺអរគុណបំផុត ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ៖ ការតាំងពិពណ៍នៅថ្ងៃនេះ ! ទីមួយមានគោលដៅ លើកកម្ពស់កាលយល់ដឹងពី ផលិតផលរ៉ែរបស់យើង ខណៈប្រជាពលរដ្ឋខ្មែរយើងជួនកាលគាត់យល់ឃើញថា  ! រ៉ែយើងប្រហែលជា មានតែថ្មសំណង់ទេ ដែលកិនយកមកធ្វើផ្លូវ ធ្វើផ្ទះ ប៉ុន្តែជាក់ស្ដែងនៅថ្ងៃនេះយើង ឃើញថាផលិតផល រ៉ែរបស់យើង មានទាំងពីរ៉ែមាស មានទាំងម្សៅថ្មយកធ្វើជាម្សៅហ្វាត ដើម្បីធ្វើជាម៉ាបសិប្បនិម្មិត នាំចេញទៅក្រៅប្រទេស យើងក៏មានទាំងផលិតផល អាចយកមកធ្វើជាជីកសិកម្ម ចេញពីថ្មកំបោរ ថ្មកំបោរដែលកើតចេញពីស៊ីម៉ង់ដ៏ ។ លោករដ្ឋមន្ត្រីបន្តថា ៖ ឥឡូវនេះបើយើងគិតពីតម្រូវការរបស់កម្ពុជាយើង យើងមានរោងចក្រស៊ីម៉ង់ដ៏ចំនួន 6  ! ទាំង 6 នេះយើងអាចបំពេញតម្រូវការនៅទូទាំងប្រទេសកម្ពុជាយើងបាន 100% ដោយមិនចាំបាច់ទិញស៊ីម៉ង់ដ៏ពីបរទេសទេ ។ ម្យ៉ាងទៀតបើបងប្អូនចង់បានស៊ីម៉ង់ដ៏ពីបរទេសក៏អាចទិញបានដែរ។ ប៉ុន្តែបើយើងចង់បានឯករាជ្យម្ចាស់ការ ទិញផលិតផលក្នុងស្រុក  គឺយើងអាចមានលទ្ធភាពគ្រប់គ្រងបាន 100% ផលិតផលចេញជាច្រើនប្រភេទរាប់ទាំងការយក ម្សៅថ្មខ្លះយកមកធ្វើជាទុយោរ។ល។

លោករដ្ឋមន្ត្រីបញ្ជាក់ថា, វត្តមានតាំងពិពណ៌នៅថ្ងៃនេះទី 1 ស្វែងឱ្យមានការយល់ដឹងរបស់ប្រជាពលរដ្ឋយើង និងមានមោទនភាព ថាវិស័យរ៉ែយើងកំពុងតែចូលរួមចំណែក និងបង្កើតការងារធ្វើ ។

លោកបានលើកឡើងថា ៖ ឥឡូវនេះសូម្បីតែពលករ កម្មករ ការដែលធ្វើការផ្ទាល់ នៅក្នុងការដ្ឋានរ៉ែ រាប់ទាំងអ្នករៀន បួនប្រាំឆ្នាំផ្នែក យុទ្ធសាស្ត្ររ៉ែជាដើមនោះ យើងមានជាង 1 ម៉ឺន 2000 នាក់ ផ្ទាល់តែម្ដង ។ បើនិយាយអំពីបញ្ហាចំណូលវិញ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលទទួលបានចំណូល ពន្ធដារ ពន្ធគយ សួយសារ រាប់រយលានដុល្លារចូលរដ្ឋ ជាថវិកជាតិដើម្បីយកទៅ បម្រើការក្នុងវិស័យការពារជាតិ វិស័យសង្គមកិច្ច វិស័យអប់រំនិងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។

លោករដ្ឋមន្ត្រីបានរៀបរាប់ថា , ក្នុងគោលបំណងរបស់ក្រសួងរ៉ែថាមពលគឺចង់ឲ្យបានប្រជាពលរដ្ឋយើងបានចូលរួម កាត់បន្ថយការនាំចូល ដើម្បីឲ្យលុយរបស់យើងវិលចូលនៅក្នុងគ្រួសារខ្មែរ និងជាតិយើង ម្យ៉ាងទៀតដើម្បីឲ្យបរទេសដឹង ហ្នឹងបានជួយទិញ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ ឥឡូវនេះយើងបាននាំរ៉ែរបស់យើងទៅកាន់ជាង 10 ប្រទេសលើពិភពលោក។ ហើយយើងកំពុងតែបើកទីផ្សារបន្ថែមទៀត តើដើម្បីអី ! គឺចំណូលរបស់ប្រជាពលរដ្ឋ និងការងារធ្វើ ! ដែលជារបៀបវារៈសេដ្ឋកិច្ចដ៏សំខាន់ របស់សម្ដេចអធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោករដ្ឋមន្ត្រីបានរំលឹកថា ៖ ប្រទេសកម្ពុជាយើងទើបតែនឹង យករ៉ែបានតែបន្តិចប៉ុណ្ណោះ ដោយសារពីមុនមកយើងធ្លាប់មានសង្គ្រាម។ ប៉ុន្តែក្រោយថ្នាំ 1998 ដែលសម្ដេចតេជោ ហ៊ុនសែន បានពន្លត់សង្គ្រាមមក ហើយបន្តអភិវឌ្ឍន៍ទៀតរបស់សម្ដេចធិបតី យើងឃើញថាវិស័យរ៉ែមានការរីកចម្រើនខ្ពស់ ។ លោករដ្ឋមន្ត្រីលើកជាសំណួរថា, តើការអភិវឌ្ឍន៍កន្លែងនេះវាមានផលប៉ះពាល់អ្វីខ្ល! លោកថាពិតជាមាន ធ្វើអីក៏មានការប៉ះពាល់ដែរ សូម្បីតែយើងលើកភ្លឺស្រែក៏មានការប៉ះពាល់ដែរ។ ដូចជាករណីពីដើមស្រែយើងគ្មានដី គ្មានភ្លឺទេ។ គឺដីរាបទេ ប៉ុន្តែដល់បងប្អូន កសិករទៅធ្វើស្រែត្រូវការលើកភ្លឺ យើងត្រូវស្ទាក់ទឹក ប្រើជី គឺប៉ះពាល់ទាំងអស់ ប៉ុន្តែសួរថាតើផលប៉ះពាល់បន្តួចបន្តួចបែបហ្នឹង ការប្រើជីកសិកម្មប៉ុណ្ណឹង ការលើកទំនប់ធ្វើជាភ្លឺស្រែប៉ុណ្ណឹង វាប៉ះពាល់ធំដុំជាងការចំណេញ ឬក៏តូចជាងការចំណេញ !

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា , ការយករ៉ែមិនអាចកើតមានឡើងវិញទេ ប៉ុន្តែវាអាចមានរយៈពេលពី 30 ឆ្នាំឡើងទៅ ដូច្នេះយើងអាចបណ្ដុះខួរក្បាល កូនខ្មែរយើង

ឱ្យមានពេលវេលាច្រើនក្នុងការដឹកជញ្ជូនស្រូវអង្ករទៅកាន់ទីផ្សារ ! បើយើងគ្មានរ៉ែទេនោះ អត់ថ្ម ធ្វើផ្លូវ ដឹកតាមរទេះគោគឺមិនកើតទេ ! ដូចជាករណីយើងធ្វើអាកាសយានដ្ឋានអន្តរជាតិ យើងធ្វើកំពង់ផែ សុទ្ធតែត្រូវការថ្មរ៉ែទាំងអស់ ស៊ីម៉ង់ដ៏ ខ្សាច់ ថ្ម ។ល។  ដូច្នេះការប្រើប្រាស់មូលដ្ឋានរ៉ែ មួយចំនួន ដែលមានតុល្យភាពគឺជាជម្រើស ត្រឹមត្រូវដូចសហគមន៍ពិភពលោកដែរ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា , កន្លែងណាដែលយើងយករ៉ែសំណង់ កន្លែងណាដែលយើងរ៉ែយកដែរ គឺទុកតម្លៃវប្បធម៌ ឧទាហរណ៍ភ្នំមួយចំនួនយើងមិនឲ្យប៉ះទេ ! ដោយសារយើងចង់រក្សាទុកព្រៃ ទុកសត្វ ទុកតំបន់ធម្មជាតិ កន្លែងវប្បធម៌ ជាប្រវត្តិសាស្ត្ររបស់យើង ។ ប៉ុន្តែក្រៅពីកន្លែងទាំងអស់នោះយើងក៏មានកន្លែង អាចយកធ្វើការអភិវឌ្ឍដើម្បីជីវភាព ពីព្រោះប្រជាពលរដ្ឋយើងត្រូវការជីវភាព ប្រជាពលរដ្ឋយើងត្រូវការចំណូលបន្ថែម ដូច្នេះរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចឱ្យប្រទេសជាតិមានការរីកចម្រើន។ លោកបន្តថា ៖ រ៉ែគឺយើងត្រូវការធ្វើដូចប្រទេសដទៃទៀត។ ប៉ុន្តែយើងយកតិចបំផុត ! ហើយបើយើងប្រៀបធៀបសមាមាតរ៉ែរបស់យើង ប្រៀបធៀបប្រទេសឥណ្ឌូនេស៊ី អូស្ត្រាលី យើងគឺទាប សូម្បីតែនៅម៉ាឡេស៊ីនៅចំទីក្រុងកូឡាឡាំពួរ ប្រមូលយរ៉ែអស់ហើយ ហើយតំបន់នោះក្លាយទៅជាកន្លែងទីលានវាយកូនហ្គោល ។ លោកថា , កម្ពុជាវិញមិនមែនយករ៉ែនៅកណ្ដាលទីក្រុងភ្នំពេញទេ ! លើកលែងតែបញ្ហាខ្សាច់ ស្ដារដើម្បីទឹកសម្រាប់ធ្វើនាវាចូលតែប៉ុណ្ណោះ។ និយាយរួមទៅយើងមិនដែលទៅយករ៉ែនៅក្នុងកណ្ដាលភ្នំពេញ ឬមាសជាដើម។ 

ដោយឡែកនៅកូឡាឡាំពួរគេយកចំកណ្ដាលទីក្រុង យកអស់ទៅក្លាយជាតារាងវាយកូនហ្គោលចំកណ្ដាលទីក្រុង។

សូមបញ្ជាក់ថា , លោកស្រីកែកុល សោភា នាយិកាក្រុមហ៊ុន នូ រី ដែលកំពុងអញ្ជើញអមដំណើរលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅតាមផ្លូវwalk street រាជធានីភ្នំពេញ គឺបាននាំថ្មហ្វាតទៅក្រៅប្រទេសបង់ពន្ធដារ ពន្ធគយ សុយសាអាករជូនរដ្ឋ និងផ្តល់ការងារឱ្យប្រជាពលរដ្ឋរាប់រយនាក់មានការងារធ្វើ ៕ 

ដោយ ៖ សិលា



...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print