ក្រុមហ៊ុន SpaceX របស់អ្នកមានជាងគេលើពិភពលោកបានទទួលការអនុញ្ញាតពីរដ្ឋាភិបាល វៀតណាម បើកដំណើរការសេវាអ៊ីនធឺណិតផ្កាយរណប

ចែករំលែក៖

ក្រុមហ៊ុន SpaceX បានទទួលការអនុញ្ញាតពីរដ្ឋាភិបាល វៀតណាម ក្នុងការដំណើរការសេវាអ៊ីនធឺណិតផ្កាយរណប Starlink នៅក្នុងប្រទេសនេះ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋកាលពីថ្ងៃសៅរ៍។

របាយការណ៍បានបញ្ជាក់ថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់អាជ្ញាបណ្ណឱ្យអង្គភាពក្នុងស្រុករបស់ Starlink ផ្តល់សេវាអ៊ីនធឺណិតផ្កាយរណបទាំងប្រភេទថេរ និងចល័ត ព្រមទាំងអនុញ្ញាតឱ្យប្រើប្រាស់ប្រេកង់វិទ្យុ និងឧបករណ៍វិទ្យុផងដែរ។ ទោះជាយ៉ាងណា ក្រសួងមិនទាន់ឆ្លើយតបទៅនឹងសំណើសុំបញ្ជាក់ក្រៅម៉ោងធ្វើការនោះទេ។

ការអនុម័តនេះកើតមានមុនដំណើរទស្សនកិច្ចដែលរំពឹងថានឹងធ្វើឡើងសប្តាហ៍ក្រោយរបស់មេដឹកនាំកំពូលវៀតណាម To Lam ទៅកាន់ សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំបើកដំបូងនៃគំនិតផ្តួចផ្តើម “ក្រុមប្រឹក្សាសន្តិភាព Board of Peace” របស់ប្រធានាធិបតី Donald Trump ដែលមានគោលបំណងដោះស្រាយជម្លោះសកល។ ទោះយ៉ាងណា ដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

កាលពីឆ្នាំមុន រដ្ឋាភិបាលវៀតណាមបានប្រកាសថា នឹងអនុញ្ញាតឱ្យ SpaceX ដំណើរការសេវាអ៊ីនធឺណិតរបស់ខ្លួនក្នុងលក្ខណៈសាកល្បង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា មិនទាន់ច្បាស់ថា Starlink នឹងចាប់ផ្តើមផ្តល់សេវាកម្មនៅពេលណានៅវៀតណាម ខណៈ SpaceX ដែលជាក្រុមហ៊ុនមួយរបស់មហាសេដ្ឋីមានជាគេលើលោក Elon Muskក៏មិនទាន់ឆ្លើយតបសំណើសុំមតិយោបល់នៅចុងសប្តាហ៍នោះដែរ។

...

វៀតណាម និងសហរដ្ឋអាមេរិកកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធនាំចូល ២០% លើទំនិញវៀតណាមកាលពីខែសីហា។ ភាគីទាំងពីរបានធ្វើកិច្ចចរចាជុំទី៦ នៅដើមខែនេះ ប៉ុន្តែមិនទាន់ប្រកាសកិច្ចព្រមព្រៀងណាមួយនៅឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print