ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ផ្លូវថ្មើរជើងចតុមុខ បានក្លាយជាទីតាំងផ្សព្វផ្សាយពាណិ ជ្ជកម្មដ៏ពេញនិយមបំផុត ជាក់ស្តែងនៅថ្ងៃនេះផ្លូវថ្មើរ ជើង បានបង្ហាញសមទ្ធិផលជាតិពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ដោយផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យរហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ ថ្នាក់លេខ២លើពិភពលោកឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី,ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងពិធីបើកពិព័រណ៏ផលិតផលរ៉ែ២០២៦រយៈពេល២ថ្ងៃ១៤-១៥កុម្ភៈ ដោយ មានការចូលរួមពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ស្ថិតនៅទីតាំងនៅសួនតេជោមាស តេជោយ៉ត តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង ថ្លែងទៀតថា៖ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី,ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេនិងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលចូលតាមរយៈវិស័យរ៉ែ ទៅក្នុងថវិកាជាតិ រាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះឆ្នាំ២០២៥នេះទទួលបានជាង១៣៥លានដុល្លារ បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ១៣លានដុល្លារតែប៉ុណ្ណោះ ។ពិពរណ៌ផលិតផលរ៉ែឆ្នាំ២០២៦ត្រូវបាន រៀបជំជាលើកទី១ ក្នុងន័យជំរុញឃឿនសេដ្ឋកិច្ច តាមការចង្អុលទិស ក៏ដូចជាក្នុងផែនការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ដែលផ្តោតការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ជាអទិភាពខ្ពស់ ។ វិស័យរ៉ែ កំពុងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈវិស័យធនធានរ៉ែ ទទួលចំណូលជិត៣ពាន់លានដុល្លារអាមេរិក និងចូលរួមបង្កើតការងារ ១ម៉ឺនកន្លែងដោយផ្ទាល់ ពោលគឺមានដល់៩៥% ដែលជាពលកម្មក្នុងស្រុករបស់កម្ពុជា ខណៈអ្នកជំនាញបរទេស មានប្រមាណ៥% តែប៉ុណ្ណោះ។យើងមានក្រុមហ៊ុនផលិត ស៊ីម៉ង់ត៌ចំនួន៦ក្រុមហ៊ុន ដោយបានផ្គត់ផ្គង់ក្នុងស្រុកបាន១០០%និងបាននាំចេញទៅក្រៅប្រទេសផងដែរ។ ត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលចូលក្នុងវិស័យរ៉ែ ចូលទៅក្នុងថវិកាជាតិ មានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ ក្នុងនោះ ឆ្នាំ២០២៥នេះ គ្រាន់តែ គិតពីចំណូលសួយសារ៉ែ នេះមិនទាន់គិតចំណូលពន្ធដា ចំណូលពន្ធគយ និងអាករផ្សេងៗ ថវិកាទទួលបានជាង១៣៥លានដុល្លារ បើប្រៀបធៀបជាមួយ១០ឆ្នាំមុន ត្រឹមតែ១៣លានដុល្លារតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្ត ក្នុងការសម្រួលបែបបទ ដើម្បីឱ្យវិស័យរ៉ែមានការរីកចម្រើន ៕ ដោយ សំរិត










