ថ្ងៃ​សែនចូលឆ្នាំ​ចិន! ​ម៉ុង​សាយ​២​ក្រុម ផ្ទុះហិង្សាដាក់គ្នា ​ផ្អើលម្តុំ​ជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ ៖ ម៉ុង​សាយ​ធំ​ៗ២​ក្រុម បាន​ប៉ះទង្គិចវាយតប់គ្នា​ និង​រត់​ប្រសាច​ ខណៈ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ទៅ​លោត​ម៉ុង​សាយ​អបអរសាទរ​នៅ​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ចិន -វៀតណាម​នៅ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ស្ថិត​នៅ​ផ្លូវ​OCIC បុរី​រុងរឿង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ ។

តាម​ព័ត៌មាន​ឱ្យដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​ម៉ោង​ប្រមាណ​៥​ទៅ​៦​ព្រឹក​ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ ចិន​-វៀតណាម ​មាន​ម៉ុង​សាយ​២​ក្រុម បាន​នាំ​គ្នា​មក​ជួបជុំ​គ្នា លោត​នៅ​សមាគម​ខាងលើ​។​ បន្ទាប់​ពី​មានការ​ជួបជុំ គេ​ឃើញ​ម៉ុង​សាយ​២ក្រុម​បាន​លោត​​សម្តែង ​លុះ​ក្រោយមក​ក៏​បាន​ប៉ះទង្គិច​គ្នា​ដេញ​វាយតប់​គ្នា​ផ្អើល​តែ​ម្ដង​។

នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា ម៉ុង​សាយ​ចំនួន​២​ក្រុម​បាន​ប៉ះ​ពាក្យ​សំដី​គ្នា​នឹង​ឈាន​ទៅ​ប្រើ​ហឹ​ង្សា​ តែ​ពុំ​បបណ្តាលឱ្យរ​ងរ​បួស​នោះ​ទេ​ ហើយ​ខាង​សមាគម​ន៍ក៏បាន​សម្របសម្រួល​គ្នា​។​ ក្នុង​ហេតុការណ៍​នោះ​ដែរ​ សមត្ថកិច្ច​ពុំ​បានដឹង​ភ្លាម​ៗ​នោះ​ទេ​។

...

ក្រោយមក​ទើប​ដឹង​ តែ​ខាង​សមាគម​សម្របសម្រួល​គ្នា​ចប់​ទៅ​ហើយ ។​ ទោះបីជា​យ៉ាងណា អ្នកសារព័ត៌មានពុំ​ទទួល​បានការ​បំភ្លឺ ណាមួយ​ពី​សមាគម​ន៍​ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​នេះ​ឡើយ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print