កម្លាំងកងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ក្រាប​មុខសញ្ញា​ចោរកម្ម និងគ្រឿងញៀន២​នាក់​បញ្ជូន​ទៅ​សាលាដំបូង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ក្រោម​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កង រាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​ដោយ​មានការ​សម្រប សម្រួល​នីតិវិធី​ពី លោកកែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​គ្រឿងញៀន ។

តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ កុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១៩:០០នាទី​យប់ ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ខ​រី (​ហៅ ឡី​) ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​កសិករ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បន្ទាប់​ពី​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក​ViVOចំនួន​០១​គ្រឿង ។

ក្រោយ​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ហ៊ាន សុវណ្ណារិ​ទ្ធ ប្រធាន​មន្ទីរ សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៧២២ បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​សេព និង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

...

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print