ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសួនបន្លែសិស្សានុសិស្សនៅសាលាបឋមសិក្សាប្រាសាទជាងទង ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកមពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ អមដំណើរដោយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាង
រាស្ត្រមណ្ឌលកំពង់ឆ្នាំងផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ប្រទេសកម្ពុជាគឺសំបូរបែបនិងមានភាពខុសប្លែកគ្នា រាប់បញ្ចូលទាំងព្រៃ ឈើនិងពពួកសត្វរ៉ែផ្កាថ្មនិង សត្វព្រៃជាច្រើនប្រភេទ។ ទោះបីដីជិត៤០ភាគរយនៃប្រទេសកម្ពុជាត្រូវបានការពារក្រោមច្បាប់ក៏ដោយ ការរិចរិលបរិស្ថានកាន់តែធ្ងន់ធ្ងរកំពុងធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី គំរាមកំហែងដល់ជីវចម្រុះ សត្វព្រៃ និងធនធានធម្មជាតិ។ ការបំលែងដីព្រៃសម្រាប់គោលបំណងកសិកម្ម សកម្មភាពរុករករ៉ែ និងការទាញយករ៉ែ កំពុងបង្កើនអត្រានៃការរិចរិលដី និងការកាប់បំផ្លាញព្រៃឈើ។ សកម្មភាពទាំង នេះកំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់ជីជាតិដី ការប្រមូលផ្តុំនៃឧស្ម័នកាបូនឌីអុកស៊ីតក្នុងបរិយាកាស និងស្ថេរភាពនៃអាងស្តុកផ្ទៃរងទឹកភ្លៀង។ ការកាប់បំផ្លា ញព្រៃឈើនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែងាយរងគ្រោះខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការកើន ឡើងនៃទឹកជំនន់ និងគ្រោះរាំងស្ងួត។ នៅពេលដែលរដូវវស្សាមានការផ្លាស់ប្តូរ ហើយការប្រមើលពីបរិមាណទឹក ភ្លៀងបានតិចតួច នោះជីវភាពរស់នៅរបស់ប្រជាជនដែលបានមកពីការដាំដុះស្រូវ នេសាទនិងកសិកម្មនឹងត្រូវបានគំរាមកំហែង។
លោកបានឱ្យដឹងទៀតថា ការផ្សព្វផ្សាយបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពតាមសាលារៀននាពេលនេះបានបង្ហាញពីការកែលម្អសួនផងនិងជាគំរូបន្លែដែលគ្មានជាតិគឺផងពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផលដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាព អនាម័យល្អតាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខមាភាព អ្នកបរិភោគ។ បរិមាណផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដារក្នុងការប្រកួតប្រជែង ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសកាត់បន្ថយ ការនាំចូលផលិត ផលពីប្រទេសជិតខាង។ ការរៀបចំដាក់តាំងលក់បន្លែនៅលើទីផ្សារ ក្នុងគោលដៅ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយ កម្រិតជីវភាពរបស់ប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែ ប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អ។
លោកអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម ត្រូវសហការជាមួយ មន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្មខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីស្វែងរកទីផ្សារកសិផល ពង្រឹងគុណភាពទំនិញកសិកម្ម ការធ្វើទំនើបកម្ម បច្ចេកទេសកសិកម្ម ព្រមទាំងវិធានការបង្ការគ្រោះមហន្តរាយនៃជំងឺសត្វ ដំណាំស្រូវដំណាំរួមផ្សំ និងយន្តការដទៃទៀត។ល។ និងត្រូវយកចិត្តទុកដាក់បណ្តុះ បណ្តាលមុខជំនាញបច្ចេកទេសថ្មីៗដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើ ប្រាស់ជីកសិកម្ម ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសតាមស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ៕
ឲ
ដោយ៖ សំរិត









