អគ្គីភ័យឆេះផ្ទះមួយខ្នងនៅក្រុងស្ទឹងត្រែងទាំងស្រុង, អភិបាលខេត្តចេញអន្តរាគមន៍ទាំងយប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ នារាត្រីថ្ងៃអង្គារទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ផ្ទះលក់និងប្តូរហ្គាសមួយកន្លែង នៅផ្លូវចូលពេទ្យ២១ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង -ក្រុង-ខេត្តស្ទឹងត្រែង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង។

ករណីនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និយាយ តគ្នាថា បណ្ដាលមកពីផ្ទុះធុងហ្គាសខ្នាតធំ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកសរ សុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បញ្ជាទៅ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធា ព្រមទាំងដឹក នាំរដ្ឋបាលក្រុង សង្កាត់ស្ទឹងត្រែង ដោយផ្ទាល់ ដើម្បីសហការគ្នា ជួយពន្លត់ និងគ្រប់គ្រងស្ថានការណ៍បាន ១០០% មិនបណ្តាលឱ្យមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែលនៅជាប់គ្នាជាច្រើនខ្នងទៀតនោះឡើយ។

ក្រោយហេតុការណ៍ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក៏បានទៅកន្លែងកើតហេតុ ព្រម ទាំង ដឹកយកស្រ្តីម្នាក់មកព្យាបាល ខណៈស្ត្រីម្នាក់នោះ មានការភ័យតក់ស្លុត ស្ទើរតែចង់គាំងបេះដូងម្តងៗ ពេលដែលឃើញហេតុការណ៍ខាងលើ។

ចំពោះទំហំនៃការខូចខាតផ្ទះទាំងមូល និងរបស់របរប្រើ ប្រាស់គឺនៅពុំទាន់ដឹងជាក់លាក់នៅឡើយទេ។

...

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត រដ្ឋបាលក្រុង-សង្កាត់ស្ទឹងត្រែង និងអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមសហការយ៉ាងសកម្មលើការងារនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print