ប្រធានក្លឹប Benficaបញ្ជាក់ច្បាស់ថាលោកMourinhoនឹងបន្តនៅព័រទុយហ្គាល់រដូវកាលក្រោយទៀត

ចែករំលែក៖

ប្រធានក្លឹប Benfica លោក Rui Costa បានបញ្ជាក់ថា លោក Jose Mourinho នឹងបន្តដឹកនាំក្រុមរបស់គាត់នៅរដូវកាលក្រោយ។

មុនការប្រកួតជើងទីមួយវគ្គ Playoff នៃពាន UEFA Champions League ទល់នឹង Real Madrid លោក Rui Costa បានផ្តល់សម្ភាសន៍ខ្លីដល់សារព័ត៌មានអេស្ប៉ាញ El Chiringuito ដោយបញ្ជាក់យ៉ាងច្បាស់ថាលោក Mourinho នឹងនៅបន្តជាមួយក្លឹបសម្រាប់រដូវកាល 2026/27។

នៅពេលត្រូវសួរថា តើគ្រូបង្វឹកព័រទុយហ្គាល់រូបនេះនឹងបន្តនៅឆ្នាំក្រោយឬអត់ Rui Costa បានឆ្លើយថា៖ «បាទ គាត់នឹងនៅបន្ត»។

គួរឱ្យកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយៗនេះ សារព័ត៌មានអេស្ប៉ាញបានរាយការណ៍អំពីពាក្យចចាមអារ៉ាមនៃការត្រឡប់របស់លោក Mourinhoទៅកាន់ទីលាន Santiago Bernabeuរបស់ក្លឹបReal Madrid វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print