ក្រុមហ៊ុនអាកាសចរណ៍វៀតណាមពីរ ចុះហត្ថលេខាទិញយន្តហោះ Boeing តម្លៃជាង ៣០ ពាន់លានដុល្លារ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines និង Sun PhuQuoc Airways បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃព្រហស្បតិ៍ ដើម្បីទិញយន្តហោះពី Boeing ចំនួន ៩០ គ្រឿង មានតម្លៃសរុបលើសពី ៣០ ពាន់លានដុល្លារ។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីក្រុង Washington, D.C. ដោយមានវត្តមានរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម To Lam និងគណៈប្រតិភូរបស់លោក ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។

Vietnam Airlines នឹងទិញយន្តហោះ Boeing 737-8 ចំនួន ៥០ គ្រឿង ក្នុងតម្លៃ ៨,១ ពាន់លានដុល្លារ ដោយគ្រោងប្រើប្រាស់ចន្លោះឆ្នាំ ២០៣០ ដល់ ២០៣២ សម្រាប់ជើងហោះហើរក្នុងស្រុក និងតំបន់អាស៊ី។ យន្តហោះម៉ូដែលនេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ នាក់ និងហោះហើរបានចម្ងាយប្រមាណ ៦.៥៧០ គីឡូម៉ែត្រ។

Sun PhuQuoc Airways នឹងទិញយន្តហោះ Boeing 787-9 Dreamliner ចំនួន ៤០ គ្រឿង ក្នុងតម្លៃ ២២,៥ ពាន់លានដុល្លារ ដែលអាចហោះហើរបានលើសពី ១៤.០០០ គីឡូម៉ែត្រ និងផ្ទុកអ្នកដំណើរបានប្រហែល ២៩០ នាក់។ បច្ចុប្បន្ន Vietnam Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់នៅវៀតណាម ដែលប្រើប្រាស់យន្តហោះធំប្រភេទនេះ។

Sun PhuQuoc Airways បានចាប់ផ្តើមប្រតិបត្តិការហោះហើរ នៅត្រីមាសចុងក្រោយឆ្នាំ ២០២៥ ហើយទើបទទួលបានយន្តហោះខ្នាតតូចទី ៨ របស់ខ្លួន ព្រមទាំងគ្រោងទទួលយន្តហោះពី Airbus ចំនួន ២ គ្រឿង បន្ថែមទៀត នៅចុងខែនេះ។

...

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនអាកាសចរណ៍ឯកជនធំបំផុតរបស់វៀតណាម Vietjet Air ក៏បានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយស្ថាប័នហិរញ្ញវត្ថុ និងសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិក មានតម្លៃលើសពី ៦.៣ ពាន់លានដុល្លារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print