ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ល្វែងត្រូវបានឆាប់ឆេះនិងបណ្ដាលឲ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៤នាក់បានស្លាប់នៅក្នុងកន្លែងកើតហេតុនិងប្រជាពលរដ្ឋចំនួន១៧នាក់បន្ថែមទៀតរងរបួសធ្ងន់ស្រាល ត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយនិងបណ្ដាលឲ្យមន្ត្រីនគរបាលនៃការិយាល័យបង្ការពន្លត់អគ្គីភ័យរងរបួសចំនួន៤នាក់ផងដែរ។
ហេតុការនេះបានកើតឡើងនាវេលាម៉ោង១០និង៣០យប់ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវលេខ៧៧៧ ក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់BTVឲ្យដឹងថាករណីអគ្គិភ័យនេះបានឆាប់ចេះនៅផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅមូលដ្ឋានសង្កាត់ឬស្សីកែវដែលបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងផ្ទះកើតហេតុស្លាប់ចំនួន 4 នាក់។ដែលមានមនុស្សចាស់ប្រុសស្រីពីរនាក់និងក្មេងស្រីពីរនាក់ ហើយកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះប្រជាពលរដ្ឋបានចំនួន១៧ នាក់បន្ថែមទៀតដែលក្នុងនោះគឺរបួសធ្ងន់ម្នាក់និង ១៦ នាក់រងរបួសស្រាល។
លោកនាយការិយាល័យបង្ការនិងពន្លត់ អគ្គីភ័យបានបញ្ជាក់បន្ថែមផងដែរក្នុងហេតុការណ៍ជួយសង្គ្រោះករណីអគ្គីភ័យនេះកម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការពន្លត់ អគ្គីភ័យបានរងរបួសចំនួន៤នាក់ផងដែរ។
ជំនាញបានបញ្ជាក់ថាក្នុងហេតុការណ៍នេះដោយសារតែភ្លើងបានឆាប់ឆេះយ៉ាងសន្ធរសន្ធៅកម្លាំងសមត្ថកិច្ចបានចេញរថយន្តគ្រប់គោលដៅដើម្បីជួយអន្តរាគមន៍។ប៉ុន្តែទោះជាយ៉ាងណានៅតែជួយមិនបានទាន់ពេលវេលាបានបណ្ដាលឲ្យមានប្រជាពលរដ្ឋស្លាប់នៅក្នុងហេតុការណ៍នេះ។
ក្នុងប្រតិបត្តិការសង្គ្រោះនៅក្នុងករណីអគ្គីភ័យដែលឆាប់ឈ្នះផ្ទះជាពលរដ្ឋចំនួន៣ល្វែងនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿងទើបពន្លត់ ភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្ថែមនៅពេលក្រោយ៕

















