លោក Trump ជួបមេធំក្រុមហ៊ុនឱសថស្វីស Novartisដែលគ្រោងសាងសង់រោងចក្រ ១១ កន្លែងនៅអាមេរិក

ចែករំលែក៖

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា លោកបានជួបជាមួយលោក Vas Narasimhan អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនឱសថស្វីស Novartis នៅសេតវិមាន កាលពីថ្ងៃពុធ។

 

លោក Trump បានថ្លែងថា លោក Narasimhan បានប្រាប់លោកក្នុងអំឡុងកិច្ចប្រជុំថា ក្រុមហ៊ុនរបស់គាត់កំពុងសាងសង់រោងចក្រចំនួន ១១ កន្លែងនៅសហរដ្ឋអាមេរិក ដោយសារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី។

 

អ្នកនាំពាក្យរបស់ Novartis បានប្រាប់ Reuters តាមសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ក្រុមហ៊ុនសូមអរគុណចំពោះឱកាសធ្វើបច្ចុប្បន្នភាពជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីវឌ្ឍនភាពរបស់ខ្លួន រួមមានការចាប់ផ្តើមសាងសង់រោងចក្រផលិត និងមជ្ឈមណ្ឌលស្រាវជ្រាវថ្មីៗនៅរដ្ឋ North Carolina និង California ព្រមទាំងផែនការពង្រីកបណ្តាញផលិតថ្នាំព្យាបាលដោយកាំរស្មី (radioligand therapy) ជាមួយទីតាំងថ្មីមួយនៅរដ្ឋ Florida។

 

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីចំនួនរោងចក្រដែលគ្រោងសាងសង់នៅសហរដ្ឋអាមេរិកនោះទេ។

...

 

កាលពីឆ្នាំមុន ក្រុមហ៊ុនឱសថស្វីសនេះបានប្រកាសថា គ្រោងចំណាយ ២៣ ពាន់លានដុល្លារ ដើម្បីសាងសង់ និងពង្រីករោងចក្រចំនួន ១០ កន្លែងនៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាល Trump បានគំរាមដាក់ពន្ធលើការនាំចូលថ្នាំ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print