ក្រុមប្រឹក្សាសន្ដិភាព រៃអង្គាសថវិកាបានប្រមាណ ១៧ពាន់លានដុល្លារ ដើម្បីស្ដារតំបន់ហ្គាហ្សាឡើងវិញ ប៉ុន្ដែលោកត្រាំថា ចំនួននេះ គឺ «នៅតិចតួចណាស់»

ចែករំលែក៖

អាមេរិក : ក្រុមប្រឹក្សាសន្ដិភាព រៃអង្គាសថវិកាបានប្រមាណ ១៧ពាន់លានដុល្លារ ដើម្បីស្ដារតំបន់ហ្គាហ្សាឡើងវិញ ប៉ុន្ដែលោកត្រាំថា ចំនួននេះ គឺ «នៅតិចតួចណាស់» ហើយបើគេយកប្រាក់ប៉ុណ្ណេះទៅធ្វើសង្គ្រាមវិញ គឺបានតែពីរសប្ដាហ៍ប៉ុណ្ណោះ អស់ហើយ។

សូមបញ្ជាក់ថា មូលនិធិ ១៧ពាន់លានដុល្លារនោះ មានការរួមចំណែក  ៧ពាន់លានដុល្លារ ពីប្រទេស កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត។ រីឯ ១០ពាន់លានដុល្លារទៀត គឺជាការរួមចំណែករបស់សហរដ្ឋអាម៉េរិក។

ជាគោលដៅ លោកដូណាល់ត្រាំ នឹងបន្ដរៃអង្គាសថវិកាបន្ថែមទៀត ដោយប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា «ដ៏ធំមួយ» នាពេលខាងមុខ ហើយប្រទេសនានាក្នុងតំបន់នឹងចូលរួម មានដូចជាប្រទេសចិន កូរ៉េខាងត្បូង ហ្វីលីពីន និងសិង្ហបុរី។ ចំណែកប្រទេសរុស្ស៊ី លោកត្រាំ បាននិយាយថា មានលទ្ធភាពខ្ពស់ដែលប្រទេសនេះនឹងចូលរួមដែរ ៕

...

ប្រភព៖ នេកេអេស៊ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print