បុរសម្នាក់ រាយខ្សែភ្លើងជុំវិញស្រែ កុំឱ្យកណ្ដុរស៊ីស្រូវ បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បុរសម្នាក់បានរាយខ្សែភ្លើងជុំវិញស្រែដើម្បីកុំឱ្យកណ្ដុរស៊ីស្រូវ បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នៅចំណុចដំណាក់ដង្កោ ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចាត់ឱ្យកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងកំណត់ករណីឆក់ចរន្តអគ្គិសនី ដែលបណ្ដាលឱ្យជនរង គ្រោះឈ្មោះ ធៀង ប៊ុនធត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺ សាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានសន្និដ្ឋានបានថាសពឈ្មោះ ធៀង ប៊ុនធត ភេទ ប្រុស អាយុ៤៤ឆ្នាំ នេះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ ពិតប្រាកដមែន ។ មូលហេតុ៖ ជនរងគ្រោះ បានរាយខ្សែរភ្លើងជុំវិញស្រែ កុំឱ្យកណ្ដុរស៊ីស្រូវ ទើបបណ្ដាលឲ្យឆក់ខ្សែរភ្លើងស្លាប់ នៅនិងកន្លែងកើតហេតុ។

...

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print