អាមេរិកគ្រោងហាមវិនិយោគិនដែលកាន់ផ្ទះលើស ១០០ ខ្នង មិនឲ្យទិញបន្ថែម

ចែករំលែក៖

សារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានស្នើឱ្យហាមឃាត់វិនិយោគិនដែលកាន់កាប់ផ្ទះលំនៅឯកជនលើសពី ១០០ ខ្នង មិនឱ្យទិញផ្ទះបន្ថែមទៀត។

 

យោងតាមរបាយការណ៍ ការស្នើនេះមានមូលដ្ឋានលើលិខិតរំលឹកមួយពីសេតវិមាន ដែលបានផ្ញើទៅដល់មេដឹកនាំគណៈកម្មការសភា។ សំណើនេះក៏មានការលើកលែងខ្លះៗផងដែរ ដូចជា សម្រាប់វិនិយោគិនដែលសាងសង់ ឬជួសជុលផ្ទះយ៉ាងធំធេង ដើម្បីជួលតែប៉ុណ្ណោះ។

 

មន្ត្រីរដ្ឋបាល Trump កំពុងព្យាយាមបញ្ចូលសំណើហាមឃាត់វិនិយោគិននេះ ទៅក្នុងច្បាប់លំនៅឋានរបស់ព្រឹទ្ធសភា ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចា។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ។

 

ព័ត៌មានលម្អិតអំពីសំណើនេះបន្តពីបញ្ជាប្រតិបត្តិដែលលោក Trump បានចុះហត្ថលេខាកាលពីខែមករា ដើម្បីកំណត់ការចូលរួមរបស់វិនិយោគិនស្ថាប័នធំៗ មិនឱ្យប្រកួតប្រជែងជាមួយអ្នកទិញផ្ទះឯកជន ក្នុងគោលបំណងធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យជាងមុន។

...

 

ក្រោមសម្ពាធក្នុងការដោះស្រាយបញ្ហាតម្លៃរស់នៅមុនការបោះឆ្នោតសភាឆ្នាំនេះ រដ្ឋបាល Trump ក៏បានអនុវត្តវិធានការច្រើន រួមទាំងការទិញបណ្ណបំណុលផ្អែកលើកម្ចីផ្ទះ ដើម្បីជួយកែលម្អភាពអាចទិញលំនៅឋានបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print