FIFA និងក្រុមប្រឹក្សាភិបាលសន្តិភាព គាំទ្រដល់ការកសាងតំបន់ Gaza ឡើងវិញតាមរយៈបាល់ទាត់

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA និង ក្រុមប្រឹក្សាភិបាលសន្តិភាព (Board of Peace) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាក់ទាញវិនិយោគពីមេដឹកនាំ និងស្ថាប័នអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ តាមរយៈវិស័យបាល់ទាត់។

 

ក្រុមប្រឹក្សាភិបាលសន្តិភាព ដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានរៀបចំកិច្ចប្រជុំលើកដំបូង ដោយផ្តោតលើមូលនិធិសម្រាប់ការកសាងឡើងវិញនៅតំបន់ Gaza ដែលមានគោលបំណងស្ដារឡើងវិញបន្ទាប់ពីក្រុមហាម៉ាសដាក់អាវុធចុះ។

 

ការដាក់អាវុធចុះរបស់ក្រុមហាម៉ាស និងការដកកងទ័ពអ៊ីស្រាអែលចេញ ទំហំមូលនិធិស្តារឡើងវិញ និងលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជនដែលរងគ្រោះដោយសង្គ្រាម ត្រូវបានរំពឹងថានឹងក្លាយជាបញ្ហាប្រឈមធំសម្រាប់ប្រសិទ្ធភាពរបស់គណៈកម្មការ ក្នុងខែខាងមុខ។

 

តាមផែនការសហការរបស់ FIFA នឹងសាងសង់ទីលានបាល់ទាត់ខ្នាតតូចចំនួន ៥០ កន្លែង នៅជិតសាលារៀន និងតំបន់លំនៅឋានក្នុង Gaza, ទីលានខ្នាតពេញ ៥ កន្លែង នៅតាមស្រុកនានា បង្កើតសាលាបាល់ទាត់ទំនើបរបស់ FIFA និងសង់កីឡដ្ឋានជាតិថ្មីដែលអាចផ្ទុកអ្នកទស្សនា ២០.០០០ នាក់។

 

លោក Trump បាននិយាយថា FIFA នឹងប្រមូលថវិកាចំនួន ៧៥ លានដុល្លារ សម្រាប់គម្រោងពាក់ព័ន្ធនឹងបាល់ទាត់នៅ Gaza។

 

ប្រធាន FIFA លោក Gianni Infantino បានថ្លែងក្នុងសេចក្តីប្រកាសថា៖

«ថ្ងៃនេះ FIFA និង ក្រុមប្រឹក្សាភិបាលសន្តិភាព បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលនឹងជំរុញការវិនិយោគក្នុងវិស័យបាល់ទាត់ ដើម្បីគាំទ្រដល់ដំណើរការស្ដារឡើងវិញនៅតំបន់ក្រោយជម្លោះ»។

 

លោកបន្ថែមថា៖ «ជាមួយការគាំទ្រពី ក្រុមប្រឹក្សាភិបាលសន្តិភាព  FIFA នឹងដឹកនាំភាពជាដៃគូនេះ ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើតផលប៉ះពាល់វិជ្ជមាននៅគ្រប់ដំណាក់កាល»។

...

 

កម្មវិធីនេះក៏នឹងផ្តោតលើការបង្កើតការងារ ការចូលរួមរបស់យុវជន ការរៀបចំលីគសម្រាប់ក្មេងប្រុស និងក្មេងស្រី ការចូលរួមសហគមន៍ និងការជំរុញសកម្មភាពពាណិជ្ជកម្មក្នុងតំបន់ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print