ប្រធានាធិបតី Trump ប្រកាសដំឡើងពន្ធលើទំនិញសកល 10%

ចែករំលែក៖

នៅថ្ងៃទី 21 ខែមករា ប្រធានាធិបតី Donald Trump បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក (SCOTUS) ដែលបានរារាំងការសម្រេចចិត្តពន្ធភាគច្រើនរបស់គាត់ ហើយបានបញ្ជាក់ថាគាត់នឹងស្វែងរកជម្រើសផ្សេងទៀត។

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបទាំងកំហឹងទៅនឹងសាលក្រមសម្រេចរបស់តុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលថារូបលោកមិនមានអំណាចគ្រប់គ្រាន់នោះទេ ក្នុងការដំំឡើងពន្ធគយបដិការដោយឯកតោភាគីលើការនាំចូលទំនិញពីបណ្ដាប្រទេសដទៃ ជាមួយការសន្យាថានឹងបន្ត សង្រ្គាមពាណិជ្ជកម្មសកលរបស់លោក។
ដោយហៅសាលក្រមរបស់តុលាការកំពូលអាមេរិកជារឿងអស់សំំណើច លោក ត្រាំ បានប្រកាសពីការយកពន្ធគយ១០ភាគរយជាសកលថ្មីមួយលើបណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក ដែលត្រូវចូលជាធរមានភ្លាមៗ។ ច្បាប់អាមេរិកបានអនុញ្ញាតឱ្យរូបលោកដំឡើងពន្ធគយក្នុងអត្រា ១៥ភាគរយ សម្រាប់រយៈពេល១៥០ថ្ងៃ ហើយបន្ទាប់ពីនោះ គឺលោកត្រូវស្នើសុំការអនុញ្ញាតពីសភា ខណៈការតតាំងតាមផ្លូវច្បាប់ក៏ត្រូវបានអនុញ្ញាតផងដែរ។
តុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ បានចេញសាលក្រមសម្រេចក្នុងសំឡេង ៦ ទល់នឹង៣ ដើម្បីលុបចោលការយកពន្ធគយរបស់លោក ត្រាំ និងចាត់ទុកថាជារឿងខុសច្បាប់៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print