ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្សប្រុសសី២រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ÷ មនុស្សប្រុសស្រី២នាក់បងប្អូនបានរងរបួសធ្ងន់ស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូសនិងម៉ូតូហុងដាឌ្រីមសេ១២៥។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ១០នាទីយប់ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវបេតុង ចំណុចមុខរលានយន្តហោះពោធិចិនតុងចាស់ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើមានស្ត្រីជនជាតិចិនម្នាក់បើករថយន្តព្រូសមួយគ្រឿងព័ណ៌សពាក់ស្លាកលេខភ្នំពេញ2BD-4876 បើកឆ្លងផ្លូវក្នុងល្បឿនលឿន ស្របពេលនោះក៏មានម៉ូតូហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ1LI-0359 ជិះឌុបគ្នា២នាក់បងប្អូនក្នុងទិសដៅត្រង់លុះមកដល់ចំណុចកើតហេតុ ដោយសារតែភាគីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនធ្វើឲ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏ទៅជ្រុលបុករថយន្តពីចំហៀងរថយចំខាងស្ដាំផ្នែកខាងមុខពេញទំហឹងបណ្ដាលនារីជាបងរងរបួសធ្ងន់ចំណែកយុវជនជាប្អូនរងរបួសស្រាលចំណែករថយន្តនិងម៉ូតូរងការខូចខាត។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជាបណ្ដោះអាសន្នហើយបានយករថយន្តនីងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print