ទាហានជើងទឹកថៃ ចាប់អ្នកនេសាទខ្មែរបីនាក់នៅចម្ងាយជាង១១គីឡូម៉ែត្រ ពីកោះយ៉​ខេត្តកោះកុង​ ខណៈក្រសួងការបរទេសកម្ពុជា​កំពុងទាមទារឱ្យមានការដោះលែងវិញជាបន្ទាន់

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ទាហានជើងទឹកថៃមួយក្រុមប្រដាប់ដោយអាវុធបានចូលមកចាប់ទូក និង​អ្នក​នេសាទ​ខ្មែរ​ចំនួន​បី​នាក់ ​នៅតំបន់កោះយ៉ខេត្តកោះកុង នៃប្រទេសកម្ពុជា ខណៈការចាប់​នេះ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា​ជាទង្វើរំលោភបំពានយ៉ាងច្បាស់ក្រលែតលើដែនអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជារួ​មទាំងបំពានច្បាប់អន្តរជាតិផង ហើយក្រសួងការបរទេសកម្ពុជាបានធ្វើការតវ៉ា និង​ទាមទារ​ឲ្យ​ថៃ​ធ្វើការដោះលែងពួកគេមកវិញជាបន្ទាន់ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល​បាន​ចេញកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និង​ការ​អនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយសកម្មភាព របស់កងទ័ពជើងទឹកថៃ រួមទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រម​ទាំង​ការ​រឹប​អូស​នាវានេសាទរបស់ប្រជាពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧.២​ម៉ៃល៍សមុទ្រ ស្មើនឹងជាង១១គីឡូម៉ែត្រ ពីកោះយ៉រ ខេត្តកោះកុងប្រទេសកម្ពុជា។ ក្រសួង​ការ​បរទេស​កម្ពុជា​បានចាត់ទុកថាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជាព្រមទាំងច្បាប់អន្តរជាតិ។

យ៉ាងណាក៏​​ដោយកម្ពុជាសូមធ្វើការទាមទារឲ្យថៃដោះលែងពលរដ្ឋកម្ពុជា និងនាវា​នេសាទ​របស់​ពួក​គេ​មក​វិញ​ជា​បន្ទាន់ ហើយបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជា​សកម្មភាព​អនុវត្ត​ច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការ​សមស្រប​ដើម្បីទ​ប់​ស្កាត់​មិន​ឲ្យ​សកម្ម​ភាព​បែប​នេះកើតជាថ្មីទៀតនៅពេលខាងមុខផងដែរ។

...

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកថៃ បានចូលមកចាប់ប្រជានេសាទខ្មែរ ដោយ​ខុស​ច្បាប់ ដោយលើកទីមួយបានធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៦កន្លង​ទៅ​ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​មកវិញភ្លាមៗក្រោយមានការអន្តរាគមន៍ពីកងទ័ពជើងទឹកកម្ពុជា និងរដ្ឋបាល​ខេត្ត​កោះកុង​៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print