លោក ប៊ុន ហុន អញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងមហាផ្ទៃ បង់ក្លាដែស ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើខ្លឹមសារនៃសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ស្តីពី កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី លោក អនុរដ្ឋលេខាធិការ លោកស្រីអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. តំណាងក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គស្នងការនគរបាលជាតិ អគ្គនាយករង តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំង លោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។

...

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print