អន្តរជាតិ ៖ លោកស្រី Zakharova អ្នកនាំពាក្យ ក្រសួង ការបរទេស រុស្ស៊ី បាន ថ្លែងកាលពី ថ្ងៃ ទី ២១ ខែកុម្ភ: តាម ម៉ោង ក្នុង តំបន់ ថា បើ កូរ៉េខាងត្បូង ផ្គត់ ផ្គង់ សព្វាវុធដល់ អ៊ុយក្រែន តាមរយៈការ ចូល រួម យន្តការ “បញ្ជីតម្រូវការជា អទិភាពសម្រាប់ អ៊ុយក្រែន ” នោះ ប្រទេស រុស្ស៊ី នឹង ចាត់ វិធានការ ឆ្លើយ តប ត។
លោកស្រី Zakharova បាន ថ្លែងថា កូរ៉េខាងត្បូង បាន បញ្ជាក់ ម្តងហើយម្តងទៀតមុន នេះ ថា ខ្លួន នឹងមិន ចូលរួម ក្នុង ការផ្គត់ផ្គង់ សព្វាវុធ និង គ្រាប់រំសេវ ដល់ អ៊ុយក្រែន ទេ ប្រទេស រុស្ស៊ី សូមកោត សរសើរចំពោះ គោល ជំហរ មួយ នេះ ព្រម ទាំងសម្គាល់ថា វាជាមូល ដ្ឋានគ្រឹះ ដ៏ សំខាន់ ដើម្បីទប់ ស្កាត់ ទំនាក់ ទំនង រវាង រុស្ស៊ី និង កូរ៉េខាងត្បូងឱ្យមាន ភាព កាន់ តែ អាក្រក់ ថែម មួយ កម្រិត ទៀត ហើយក៏ជាបុរេលក្ខខណ្ឌសម្រាប់ស្តារកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាង ទ្វេភាគី រុស្ស៊ី និង កូរ៉េខាងត្បូងនាពេល អនាគត។
យោងតាម ព័ត៌មានដែលឥស្សរជន រដ្ឋាភិបាល កូរ៉េខាងត្បូង បានផ្តល់ឱ្យកាលពី ថ្មី ៗ នេះ ថា រដ្ឋាភិបាល កូរ៉េខាងត្បូង បាន និង កំពុង ស្រាវជ្រាវ ពី លទ្ធភាព ចូល រួម យន្តការ “បញ្ជីតម្រូវការជាអទិភាពសម្រាប់អ៊ុយក្រែន”ដែលមានការ ផ្តួច ផ្តើម ឡើង ដោយ សហរដ្ឋអាមេរិក និង អង្គការ ណាតូ ។ ប្រទេស សមាជិក អង្គការ ណាតូ ផ្តល់មូលនិធិដល់អ៊ុយក្រែនដើម្បីទិញសព្វាវុធ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកតាម រយៈអ្វី ដែល ហៅថាការបរិច្ចាគ ដោយ ស្ម័គ្រចិត្ត៕
ប្រភព ៖ (CCFR)










