លោក អ៊ិត ប្រាំង ណែនាំឱ្យមន្រ្តី នៃមន្ទីររ៉ែ ខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែ អនាធិបតេយ្យ 

ចែករំលែក៖

ភ្នំពេញ៖ លោក អ៊ិត ប្រាំង ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាម ពល ខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោក អ៊ិត ប្រាំង មានប្រសាសន៍ដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ថ្មីដែលពិធីនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ។
លោក បានស្នើឱ្យរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការសម្រប សម្រួលជាមួយមន្ទីររ៉ែ និងថាមពលដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការសម្រប សម្រួលជាមួយមន្ទីររ៉ែ និងថាមពលដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើន។
លោក សុខ លូ បានអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ដើម្បីគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត សហការទប់ស្កាត់រាល់ការកាយភ្នំយករ៉ែខុសច្បាប់ គ្រប់គ្រងស្ថានីយប្រេង ហ្គាស និងថាមពលផ្សេងៗឱ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និង យុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
លោកក៏បានណែនាំមន្ទីររ៉ែ និងថាមពលថ្មី ត្រូវក្ដាប់ឱ្យបាននូវគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរ៉ែ និងថាមពល។ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត។រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។ បើតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការរបស់រាជរដ្ឋាភិ បាលបានឱ្យដឹងថាលោក លឹម ប៊ុនលី ត្រូវបានតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងនៃក្រសួងរ៉ែ និងថាមពល ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print