ភ្នំពេញ៖ ព្រោះតែមានវិបត្តិគ្រួសារ នារីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយលោតទឹកលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនតែសំណាងចេះហែលស្រែកឱ្យអ្នកជិតខាងជួយត្រូវបានប្រជានេសាទឃើញជួយស្រង់មកលើគោកបានដោយសុវត្ថិភាព។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញនារីរងគ្រោះឈរ នៅលើស្ពានជ្រោយចង្វារតែម្នាក់ឯងក្រោយមកក៏ទុកទូរសព្ទ១គ្រឿងនិងការបូបដៃ១ ហើយឡើងតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេបាត់តែម្តង ភ្លាមនោះដែរពួកគាត់បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដើម្បីយកសម្ភារះជនរងគ្រោះដូចជាមានទូរសព្ទ១គ្រឿងនិងកាបូបដៃ១ ទៅរក្សាទុកជាបណ្ដោះអាសន្ន លុះប្រមាណជា២ម៉ោងក្រោយមកនារីរងគ្រោះត្រូវបានប្រជានេសាទជួយសង្រ្គោះទាន់ពេលខណះរូបនាងពេលដែលលោតចូលទៅក្នុងទន្លេរូបនាងបានហែលហើយស្រែកអោយគេជួយក៏ប្រជានេសាទជួយទាន់លើកដាក់ទូកយកមកលើគោកដោយសុវត្ថភាពតែម្តង។
ក្រោយកើតហេតុប្រជានេសាទបាននាំនារីរងគ្រោះដឹកតាមកង់បីមកប្រគល់ឲ្យសមត្ថកិច្ចនៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វាខាងកើតហើយបានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលនាងយកទៅផ្ទះវិញដោយសុវត្ថិភាព៕
ដោយ ៖ ភារ៉ា ដង្កោ










