ឧត្តមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការភស្តុភារ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការ ដើម្បីបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះដែរ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានមានប្រសាសន៍ លើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងទីចាត់ការភស្តុភារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបេសកកម្មសមរភូមិមុខយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។

ជាមួយនោះ លោកបានណែនាំ និងជំរុញឱ្យសាលា និងការិយាល័យជំនាញ
មានការយកចិត្តទុកដាក់ខ្ពស់លើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនសមត្ថភាពជំនាញភស្តុភារដល់យោធិនដែលជាកត្តាចាំបាច់បំផុត ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃកងយោធពលខេមរភូមិន្ទ។ លោកបានណែនាំឱ្យរៀបចំកម្មវិធីសិក្សា និងវគ្គបំប៉នជំនាញឱ្យបានទៀងទាត់ ដើម្បីធានាថា មន្ត្រីភស្តុភារគ្រប់រូបមានសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ច។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងទីចាត់ការភស្តុភារ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិរបស់យើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print