ដេញកាប់មួយកាំបិតផ្គាក់រលាត់​ស្បែកក​ សំណាងល្អមិនរបួស​ធ្ងន់​ បែរជាប្លន់យកតែផ្លាកលេខម៉ូតូទៅវិញ​ ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅយប់ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង​១:៣០នាទីរំលោងអាធ្រាត នៅចំណុចលេីផ្លូវលេខ​១០​៥​ ស្ថិត​នៅភូមិផ្សារចាស់​ សង្កាត់​ស្វាយក្រវ៉ាន់​ ក្រុងច្បា​រមន​ ខេត្តកំពង់ស្ពឺ​ មានករណីបង្កហិង្សាដោយ ចេតនា​ ប៉ុនប៉ងមនុស្សឃាត​និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃមួយករណី។

ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ យ័ន្ដ​ សង្ហារ​ អធិការ​នគរបាលក្រុងច្បារមន​ បានបញ្ជាឱ្យកំលាំងធ្វេីការ​ស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមប្រព្រឹត្ដបាន​ និងឈានទៅឃាត់ ខ្លួន​ ២នាក់​ ដកហូតបានកាំបិតផ្គាក់មួយ​ ម៉ូតូមួ​យ​គ្រឿង​ ម៉ាក​ HONDA ប៊ិត ពណ៍ខ្មៅឆ្នាំ២​០២​៣ ផ្លាកលេខ ភ្នំពេញ 1KT-8313 និងផ្លាកលេខម៉ូតូ​ដែល​បានប្លន់យកទៅមួយបន្ទះ​ ​(ភំ្នពេញ 1KN-​299​2) ។

ជនសង្ស័យ​ឈ្មោះ​ (១)​​ ផាន់​ ច័ន្ទ​សុភ័ណ្ឌ ភេទប្រុ​ស អាយុ ១៦ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (២)-​សំ សុវណ្ណារ៉ា ភេទប្រុ​ស អាយុ១៩ ឆ្នាំ រស់នៅភូមិតាំក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

...

ករណីខាងលេីដោយផ្អែកតាមប​ណ្ដឹងរបស់ជនរង​គ្រោះ​បានមកផ្ដ​ល់សេចក្ដីរាយការណ៍ជូនសមត្ថកិច្ចភ្លាម​ ​ឱកាសនៃការរត់គេចមិនអាចទុ​កលេីស២៤ម៉ោងបា​នឡេីយ​ ជន​ល្មេីសត្រូវបានបង្រ្កាបនិងបញ្ជូនមកអធិ​ការដ្ឋាននគរបាលក្រុងច្បារមន​ ដេីម្បីកសាងសំណុំរឿ​ងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ​ ចាត់ការតាម​នីតិវិធីបន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print