ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ដើម្បីកុំឲ្យមានបញ្ហាតទៅមុខទៀតរវាងកម្ពុជានិងសៀម មានតែសៀមរុះរើលួសបន្លា កង់ឡាន និងទូកុងតឺន័រចេញពីទឹកដីកម្ពុជាឲ្យអស់ហើយកុំមកយាយីកម្ពុជាទៀត?
២- បើសៀមនៅតែបន្តដាក់ទូកុងតឺន័រមកក្នុងទឹកដីកម្ពុជាទៀត មានតែសៀមនៅតែឈ្លានពានកម្ពុជានិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់?
៣- សៀមបានរំលោភដីកម្ពុជាជាង៧០០ហត នៅភូមិជោគជ័យ ដីជិត២០០ហតនៅភូមិព្រៃចាន់ និងបានដាក់ទូកុងតឺន័ររាប់រយទូនៅតាមបណ្តាភូមិខ្មែរ នេះសរបញ្ជាក់ឃើញថាសៀមឈ្លានពានទឹកដីខ្មែរ?
៤- រឿងដុតព្រៃ ការបាញ់បោះនៅតាមព្រំដែន ការឈូសឆាយបំផ្លាញលំនៅឋានប្រជាជនខ្មែរគឺសុទ្ធតែសៀមជាអ្នកធ្វើ តើសៀមមានអីប្រកែក?
៥- សំដីសៀមហាក់ដូចជាស្រាល ប៉ុន្តែជាសំដីដ៏ពឹសពុលបំផុត?
៦- នៅពេលដែលសៀមនិយាយពាក្យផ្អែម កម្ពុជាគួរតែប្រុងប្រយ័ត្នមែនទែន ព្រោះសៀមមិនដែលធ្វើតាមពាក្យថាទេ គឺអនុវត្តផ្ទុយទាំងអស់?
៧- បើដូចពាក្យថារបស់មន្ត្រីសៀមថាមិនចង់បានទឹកដីខ្មែរ មូលហេតុអីសៀមចូលមកហើយវាយកម្ទេចចោលផ្ទះសម្បែង សាលារៀនខ្មែរវត្តអារ៉ាមខ្មែរនិងអ្វីៗជារបស់ខ្មែរចោលបំបាត់តាងអស់ ហើយកសាងផ្លូវថ្នល់ថ្មី លេណដ្ឋានថ្មី ជីកប្រឡាយ ឈូសឆាយដីព្រៃខ្មែរ កាប់ឈើខ្មែរយកទៅអស់?
៨- ថ្ងៃ២៣កុម្ភៈសៀមបានចូលមកដុតព្រៃក្នុងដីខ្មែរក្នុងបំណងឲ្យរាលដាលឆេះផ្ទះខ្មែរ តែអកុសល់មានខ្យល់បក់ទៅទឹសទឹកដីសៀមបណ្តាលឲ្យឆេះចូលទៅក្នុងដីសៀម?
៩- ថ្ងៃទី២៤កុម្ភៈនេះសៀមបានដុតព្រៃឈើនៅជិតសាលាបថមសិក្សាសំរោងបណ្តាលឲ្យរាលដាលយ៉ាងខ្លាំង ពួកអាសៀមនេះនៅតែបំផ្លាញខ្មែរខ្ទេចខ្ទីរអស់ទៀត កុំជឿអាមេវាថាអត់មាន?
១០- សៀមថែមទាំងរុះរើបណ្តាញអគ្គីសនីនៅក្នុងទឹកដីខ្មែរដែលវាចូលឈ្លានពាន កុំជឿអាមេទ័ពវាចូលមកបណ្តោះអាសន្នអី?
ដោយ ៖ លោក សុខ ឥសាន









