ពិតជាសហាវមែន! ពលទាហានថៃរងការធ្វើទារុណកម្មរហូតដល់ស្លាប់ នៅក្នុងគុកយោធាប្រទេសថៃ

ចែករំលែក៖

ការស្លាប់របស់ទាហានថៃម្នាក់មកពីកងវរសេនាធំកាំភ្លើងធំទី 2 កងរាជអាវុធហត្ថ នៅក្នុងពន្ធនាគារយោធាមួយក្នុងខេត្តប្រាជីនបុរី Prachin Buri កំពុងបង្កឱ្យមានការភ្ញាក់ផ្អើលនិងបង្កើនការសង្ស័យក្នុងចំណោមក្រុមគ្រួសាររបស់ទាហាន អំពីមូលហេតុពិតនៃការស្លាប់។

ពលទាហានដែលសង្ស័យរងការធ្វើទារុណកម្មនៅក្នុងពន្ធនាគាររហូតដល់ស្លាប់មានឈ្មោះ Phetcharat Kamlangying អាយុ 22 ឆ្នាំ។ ពលទាហានរូបនេះធ្វើការនៅ អង្គភាពកងវរសេនាធំកាំភ្លើងធំទី 2 កងរាជអាវុធហត្ថ ដែលមានមូលដ្ឋាននៅបន្ទាយ Phrom Yothee, ខេត្ត Prachin Buri គាត់ត្រូវបានឃុំខ្លួននៅពន្ធនាគារស្រុកយោធាទី 12។
ពលទាហាន ពេចឆារ៉ាត់ ត្រូវបានរាយការណ៍ថាសន្លប់នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2025 បន្ទាប់ពីជាប់ឃុំឃាំងវិន័យជាង 10 ថ្ងៃ ពីបទឈប់សម្រាកដោយគ្មានការអនុញ្ញាត (ត្រឡប់មកវិញយឺត)។ ក្រោយមកគាត់បានស្លាប់នៅមន្ទីរពេទ្យ Fort Chakkraphong។
មូលហេតុនៃការស្លាប់ អ្នកនាំពាក្យយោធាថៃ ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានថ្លែងថា ការពិនិត្យសុខភាពបានបង្ហាញថា មូលហេតុនៃការស្លាប់គឺគាំងបេះដូង ដោយគ្មានសញ្ញានៃការវាយប្រហារ របួសខួរក្បាល ឬហូរឈាមឡើយ។
ក៏ប៉ុន្តែក្រុមគ្រួសារសង្ស័យថាមានអំពើហិង្សា និងការសង្ស័យអំពីពេលវេលា និងទីតាំងនៃការស្លាប់។ ការសង្ស័យបានកើនឡើងនៅពេលដែលស្លាបព្រាដែកតូចមួយត្រូវបានគេរកឃើញក្នុងចំណោមផេះបន្ទាប់ពីបូជាសព ដែលនាំឱ្យមានការសង្ស័យថាមានការរំលោភបំពានលើសាកសព។
ហេតុការណ៍សង្ស័យមួយទៀតគឺ កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ បានចង្អុលឡើងលើ ដោយមិនអាចថតព្រឹត្តិការណ៍ទាំងនោះបាន។ ទាំងនោះដូចជាការរៀបចំទុកជាមុនដើម្បីបំបាត់ភស្តុតាង។
ការបំភ្លឺករណីនេះ គណៈកម្មាធិការព្រឹទ្ធសភាថៃបានបើកការស៊ើបអង្កេត ដោយកោះហៅមន្ត្រីពាក់ព័ន្ធឱ្យបំភ្លឺបញ្ហានេះ ទោះបីជាយោធាអះអាងថាមិនមានកំហុសក៏ដោយ។ ហេតុការណ៍នេះបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីវិន័យយោធា និងសុវត្ថិភាពរបស់ទាហានវ័យក្មេងនៅក្នុងមន្ទីរឃុំឃាំងយោធានៅប្រទេសថៃ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print