ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា អាមេរិកចូលដល់ «យុគសម័យមាស»

ចែករំលែក៖

ប្រធានាធិបតី ត្រាំ បានប្រកាសថា «អាមេរិកបានវិលត្រឡប់មកវិញហើយ» ដោយអះអាងថា រដ្ឋបាលរបស់លោកកំពុងឈានចូលដល់យុគសម័យមាសសម្រាប់អាមេរិក។

នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហភាពលើកដំបូងរបស់លោកក្នុងអាណត្តិទីពីរ នៅឯវិមានកាពីតូល ក្រោមប្រធានបទ «អាមេរិក ២៥០ ឆ្នាំ៖ រឹងមាំ វិបុលភាព និងគួរឱ្យគោរព»។
នៅដើមសុន្ទរកថារបស់លោក ប្រធានាធិបតី ត្រាំ បានប្រកាសថា «អាមេរិកបានវិលត្រឡប់មកវិញហើយ» ដោយអះអាងថា រដ្ឋបាលរបស់លោកកំពុងឈានចូលដល់ «យុគសម័យមាសសម្រាប់អាមេរិក»។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ព្រំដែនមានសុវត្ថិភាព អតិផរណាកំពុងធ្លាក់ចុះ ប្រាក់ចំណូលកំពុងកើនឡើងយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយជំហររបស់អាមេរិកនៅលើឆាកអន្តរជាតិកំពុងត្រូវបានពង្រឹង។
សុន្ទរកថានេះកើតឡើងនៅពេលវេលាដ៏លំបាកមួយសម្រាប់ប្រធានាធិបតី ត្រាំ ខណៈដែលការស្ទង់មតិបង្ហាញថា លោកកំពុងដើរថយក្រោយលើបញ្ហាមួយចំនួន រួមទាំងសេដ្ឋកិច្ច ដែលនៅសល់តិចជាងប្រាំបួនខែទៀតមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លោក Trump ក៏ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីសមិទ្ធផលគោលនយោបាយការបរទេសរបស់លោកផងដែរ រួមទាំងតួនាទីរបស់លោកក្នុងការចរចាបទឈប់បាញ់រវាងអុីស្រាអែល នឹងចលនាអ៊ិស្លាមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប និងការសម្របសម្រួលការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលជម្លោះនៅក្នុងប្រទេសនៅអឺរ៉ុបខាងកើតបានចូលដល់ឆ្នាំទីប្រាំរបស់ខ្លួន។

មេដឹកនាំអាមេរិករូបនេះទំនងជានឹងលើកឡើងពីពន្ធរបស់លោក បន្ទាប់ពីតុលាការកំពូលបានបដិសេធរបៀបវារៈភាគច្រើនរបស់លោកកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតី Trump ក៏នឹងនិយាយអំពីគោលនយោបាយអន្តោប្រវេសន៍ផងដែរ ក្នុងអំឡុងពេលមានការជជែកវែកញែកជាបន្តបន្ទាប់ក្នុងចំណោមអ្នកតាក់តែងច្បាប់លើការផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិ៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print