មិនដល់២ខែក្រោយចាប់ខ្លួន Maduro អាមេរិកទទួលបានប្រេងសរុបជាង ៨០លានបារ៉ែលពីវ៉េណេស៊ុយអេឡា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មកទល់ពេលនេះ ទទួលបានប្រេងសរុបជាង ៨០លានបារ៉ែលហើយពីវ៉េណេស៊ុយអេឡា គិតចាប់តាំងពីទីក្រុងវ៉ាស៉ីនតោន បានទម្លាក់មេដឹកនាំប្រទេសអាមេរិកខាងត្បូងមួយនេះចេញពីអំណាច គឺលោក Nicolas Maduro។

អំឡុងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិជាលើកដំបូង គិតចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី លោក ត្រាំ បាននិយាយថា «យើងទទួលបានពីមិត្តនិងដៃគូថ្មីរបស់យើង គឺវ៉េណេស៊ុយអេឡា នូវប្រេងចំនួនជាង៨០លានបារ៉ែល។ មិនតែប៉ុណ្ណោះ ការផលិតប្រេងរបស់អាមេរិក បានកើនឡើងជាង៦០០ ០០០បារ៉ែលក្នុងមួយថ្ងៃ»។
លោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិក បើកប្រតិបត្តិការវាយប្រហារវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនលោក Maduro កាលពីដើមខែមករាកន្លងទៅ ហើយតាំងពីពេលនោះមក បានបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសវ៉េណេស៊ុយអេឡា ដើម្បីព្យាយាមជំរុញការផលិតប្រេងឡើងវិញ។ លោក Maduro និងភរិយា ឥឡូវកំពុងស្ថិតក្រោមការឃុំឃាំងនៅសហរដ្ឋអាមេរិក ដើម្បីរង់ចាំការកាត់ទោសក្រោមការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print