កូរ៉េខាងជើងមានថាមពលគ្រាប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូ ដល់ទៅ២០គ្រាប់ចាប់ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ២០១៦ ដោយសារតែមានការបង្កើនល្បឿននៃការចម្រាញសារធាតុអ៊ុយរ៉ានីញ៉ោម និង Plutonium ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមអ្នកឯកទេសអាវុធបានវាយតម្លៃថាកូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ោមច្រើនដោយសារតែបានលួចលាក់ចម្រាញសារធាតុខាងលើរយៈពេលមួយទស្សវត្សកន្លងមក។
លោក Siegfried Hecker អ្នកឯកទេសទទួលបន្ទុកពីអាវុធបរមាណូរបស់កូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបានរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ោមចម្រាញរួច១៥០គីឡូក្រាម ក្នុងរយៈពេលមួយឆ្នាំ ។ ចំនួនសាធាតុនោះគ្រាប់គ្រាប់ក្នុងការផលិតគ្រាប់បែកបរមាណូ៦គ្រាប់ ក្នុងមួយឆ្នាំ។ លោក Siegfried Hecker ដែលជាអ្នកធ្លាប់ទៅកាន់ទីតាំងរោងចក្របរមាណូYongbyonrbsកូរ៉េខាងជើងកាលពីឆ្នាំ២០១០ បញ្ជាក់ថាជាមួយនឹងសារធាតុ Plutonium ដែលមានកូរ៉េខាងជើងអាចផលិតបានគ្រាប់បែកបរមាណូដល់ទៅ២០គ្រាប់នាចុងឆ្នាំ២០១៦។
នៅក្នុងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Han Min Koo បានប៉ាន់ប្រមាណថា កូរ៉េខាងជើងមានសារធាតុ Plutonium ប្រមាន៤០គីឡូក្រាម។
លោក Siegfried Hecker បានបញ្ជាក់ថា ទាំងកូរ៉េខាងត្បូងនិងលោកខាងលិចបានត្រឹមតែស្មានប៉ុណ្ណោះ ដោយមិនដឹងថាកូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ោម និងការចម្រាញដល់ណានោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី